Chelsea គ្រោងដាក់សំណើ២៥លានផោនដើម្បីផ្ទេរខ្សែការពារ Ben Chilwellរបស់ក្លឹប Leicester

ក្លឹបតោខៀវ Chelsea ត្រៀម​ដាក់​សំណើ​ដើម្បីផ្ទេរខ្សែការ​ពារ​ Ben Chilwellរបស់​ក្លឹប​ Leicester នៅរដូវក្តៅនេះ ស្របពេល​កីឡាករ Emerson Palmieri អាចនឹង​ចាកចេញ​ទៅចូល​រួម​ក្លឹប Juventus ឬ​ក្លឹប Napoli ។​

        គ្រូបង្វឹកលោក Frank Lampard ចង់​នាំយក​កីឡាករសញ្ជាតិ​អង់គ្លេស​រូបនេះ​មក​ចូលរួម​នៅពហុកីឡាដ្ឋានStamford Bridge ។ ទាំង​កីឡាករ Marcos Alonso និង​Cesar Azpilicuetaត្រូវ​បាន​ជ្រើស​រើស​ជំនួស​ឲ្យ​ Emerson​ វ័យ២៥​ឆ្នាំ​ អំឡុង​យុទ្ធនាការ​នៅ​រដូវកាល​នេះ ខណៈ​ពេល​កីឡាករ​រូបនេះ​លែង​ក្លាយជា​កីឡាករ​សំណប់ចិត្ត​ក្រោម​ការ​ដឹកនាំ​របស់​លោក Lampard។

        លទ្ធភាព​ផ្ទេរ​២៥លានផោន​ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus មាន​ន័យថា Emerson នឹង​វិលត្រឡប់​ទៅ​ចូលរួម​ជាមួយ​អតីត​គ្រូបង្វឹកលោកMaurizio Sarriដែល​នៅតែ​ពេញចិត្ត​នឹង​ទម្រង់លេងរបស់​កីឡាករ​អន្តរជាតិ​អ៊ីតាលី​ដើមកំណើត​ប្រេស៊ីល​រូបនេះ៕

adverise with khmeread