Arsenal និង Man Utdបង្ហាញចំណាប់អារម្មណ៍លើកីឡាករ CorentinTolissoរបស់ក្លឹប Bayern Munich

        ក្លឹប Arsenal និង​ក្លឹប Man Utd​កំពុង​ពិចារណា​ដាក់​សំណើ​ផ្ទេរ​កីឡាករ CorentinTolissoរបស់​ក្លឹប Bayern Munich ។កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ក្លាយ​ជា​កីឡាករ​បម្រុងបន្ទាប់ពី​កីឡាករ​ Hansi Flick ចាប់តាំងពី​​ចាប់ផ្តើម​លេងបាន​ត្រឹម​៧​ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មីនៅ​ពហុកីឡាដ្ឋាន Allianz Arena ។

        ទាំង​ក្លឹប Arsenal និង Man Utdកំពុងតាម​មើល​ស្ថានភាព​របស់កីឡាករ​រូបនេះ ស្របពេល​តាម​ព័ត៌មានថា ខ្សែបម្រើ​រូបនេះ​ពិចារណា​ការចាកចេញពី​ក្លឹប​Bayern Munich ។​

        ទោះបីជា​យ៉ាងណា ​ក្លឹបនៅក្របខណ្ឌ EPL ទាំង​ពីរ​ប្រឈម​នឹង​ការ​ប្រជែង​យ៉ាងតឹងតែង​ជាមួយ​ក្លឹប​ផ្សេងៗទៀត​នៅ​អឺរ៉ុប​ដូចជា​ក្លឹប Juventus, Atletico Madrid និង​ Napoli ផងដែរ៕

adverise with khmeread