Man Utdតាមឃ្លាំមើលស្ថានភាពរបស់កីឡាករ James Rodriguez

កីឡាករ James Rodriguez អាចនឹងត្រូវ​ប្រើប្រាស់​ជា​ថ្នូរ​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​​កីឡាករ Paul Pogbaមក​កាន់ក្លឹប Real Madrid ស្របពេល​ក្លឹប Man Utd​កំពុង​តាម​ឃ្លាំមើល​ស្ថានភាព​របស់​កីឡាករ​សញ្ជាតិកូឡុំប៊ី​រូបនេះ។

        ដោយ​ធ្វើ​បាន​ល្អ អំឡុង​រដូវកាល​វើលខាប់​ឆ្នាំ​២០១៤ Rodrguez បាន​ផ្ទេពី​ក្លឹប Monaco មក​ក្លឹប Real Madrid ក្នុង​តម្លៃ​៦៣​លានផោន​ ប៉ុន្តែ​កីឡាកររូបនេះមិន​បាន​រក្សា​ទម្រង់​លេងល្អដូចក្នុង​កិច្ច​សន្យា​លេងរយៈ​ពេល​៥​ឆ្នាំកន្លះ​ជាមួយ​ក្លឹងនេះ​នោះទេ។

        កីឡាករ​រូបនេះ​បាន​ចំណាយ​ពេល​ខ្ចីជើង​ពីរ​ឆ្នាំ​នៅ​ក្លឹប Bayern Munich និង​បន្ទាប់ពី​ខកខាន​មិន​បាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​១១​នាក់ដំបូង​របស់​លោក Zinedine Zidane ។ នៅ​រដូវកាល​នេះ Rodriguez ត្រៀម​ស្វែងរក​ជម្រើស​នៅ​រដូវក្តៅនេះ ដែល​អាចចូលរួម​ជាមួយ​ក្របខណ្ឌ EPL ​ឬ​ក្របខណ្ឌ Serie A ។

        តាម​ព័ត៌មានថា Man Utd​ចាប់អារម្មណ៍​នឹង Rodriguez ខណៈ​ក្លឹប​នេះ​ត្រៀម​ពង្រឹង​តំបន់​បម្រើ​របស់ខ្លួន​៕

adverise with khmeread