adverise with khmeread 20160327 st staged terror attack

៣ នាក់​ក្នុងចំណោម ៤ នាក់​និយាយថា "​សិង្ហ​បុរី​គង់តែ​រង​ការយ​វាយប្រហារ​ភេរវកម្ម​" គ្រាន់តែ​ពេលវេលា​មិនទាន់​មកដល់​

​    ​ពលរដ្ឋ​សិង្ហ​បុរី ៣ នាក់​ក្នុងចំណោម ៤ នាក់​ជឿថា សិង្ហ​បុរី​គង់តែ​ទទួលរង​ការវាយប្រហារ​ភេរវកម្ម គ្រាន់តែ​ពេលវេលា​មិនទាន់​មកដល់​ប៉ុណ្ណោះ ជាមួយ​អាកាសយានដ្ឋាន​ឆាង​ជី​ជា​មុខសញ្ញា​ទំនង​វាយប្រហារ​ជាងគេ​បំផុត​។ ប៉ុន្តែ​ប្រជាជន ១​ភាគ​៣ ដែល​គេ​ស្ទង់​មតិ​សម្តែង​ការព្រួយបារម្ភ​ថា អាជ្ញាធរ​មិនទាន់មាន​វិធានការ​គ្រប់គ្រាន់​នៅឡើយ​ទេ​ដើម្បីឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​សម្រាប់​ហេតុការណ៍​បែបនេះ​។ 

​    ​ទិន្នន័យ​នេះ​បានចេញ​នៅក្នុង​ការបោះឆ្នោត​ស្ទង់​មតិ​មួយ​ហៅថា Sunday Times កាលពី​សប្តាហ៍​មុន ដែល​ធ្វើឡើង​ចំពោះ​មនុស្ស ៥០០ នាក់​នៅ​គ្រប់​វ័យ និង​គ្រប់​កត្តា​ប្រជាសាស្ត្រ នៅ​ទីតាំង​នានា​ទូទាំង​កោះ​សិង្ហ​បុរី ក្នុងនោះ​រួមទាំង​មជ្ឈមណ្ឌល​ដឹកជញ្ជូន តំបន់​ហាង​លក់ដូរ និង​អាកាសយានដ្ឋាន​ឆាង​ជី​។ 

​    ​ការ​ស្ទាបស្ទង់​នេះ​ធ្វើឡើង​បន្ទាប់ពី​ការវាយប្រហារ​រៀបចំ​ទុកជាមុន​នៅក្នុង​រដ្ឋធានី​ព្រុ​ច​សែ​ល​របស់​បែលហ្ស៊ិក ដែល​សម្លាប់​មនុស្ស ៣១ នាក់ និង​បណ្តាលឱ្យ​របួស​ជាង ៣០០ នាក់​។ ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​កន្លែង​ត្រៀម​ចេញដំណើរ​ក្នុង​អាកាសយានដ្ឋាន​ក្រុង​ព្រុ​ច​សែ​ល មុនពេល​ជន​ទី​បី​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ផ្លូ​រ​រថភ្លើង​ក្រោម​ដី​នៅ​ម៉ោង​មមាញឹក​។ 

​    ​មនុស្ស ៩ នាក់​ក្នុងចំណោម ១០ នាក់​បាន​និយាយថា​បានឮ​ដំណឹង​អំពី​ការវាយប្រហារ​នៅ​បែលហ្ស៊ិក ហើយ​មនុស្ស​ភាគច្រើន​បារម្ភ​ខ្លាច​រឿង​បែបនេះ​កើតឡើង​នៅ​សិង្ហ​បុរី​ដែរ ដោយ​សម្អាងថា សិង្ហ​បុរី​គឺជា​មជ្ឈមណ្ឌល​ធ្វើដំណើរ និង​ពាណិជ្ជកម្ម​សម្រាប់​អាស៊ី និង​បាន​គាំទ្រ​ការប្រយុទ្ធប្រឆាំង​ពួក​អាយ​ស៊ី​ស​ថែមទៀត (ISIS)៕ 

សិង្ហបុរីធ្វើសមយុទ្ធប្រឌិតដើម្បីបង្ការការវាយប្រហារភរវកម្ម

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់