អតីតកីឡាករDiomansy Kamara: ប្រសិនបើចង់លើកពានបាល់មាសSadio Mane ត្រូវតែចាកចេញពីក្លឹប Liverpool

        បើតាម​ការ​អះអាងរបស់អតីតកីឡាករ​ជម្រើស​ជាតិ​សេណេហ្គាល់​លោក Diomansy Kamara ថា កីឡាករ​Sadio Mane ប្រហែលជា​ត្រូវ​ចាកចេញពី​ក្លឹប​ Liverpool គឺដើម្បី​សម្រេច​ក្តី​ប្រាថ្នា​លើក​ពាន​បាល់មាសBallon d`Or។

        Mane ​បានជាប់លេខរៀងទី​៤​ក្នុងចំណោម​បេក្ខភាព​ដែល​ត្រូវ​ប្រជែង​យក​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៩​ ហើយ​នៅ​សប្តាហ៍​នេះ​ កីឡាកររូបនេះបាន​បញ្ជាក់ពី​ចេតនា​ចង់​ក្លាយ​ជា​កីឡាករ​អាហ្វ្រិកទី​២​ បន្ទាប់ពី​កីឡាករ​ George Weahដែលបាន​លើក​ពាន​ដ៏សំខាន់​បំផុត​នេះ។

        ទោះបីជា​យ៉ាងណា​លោកKamaraដែលធ្លាប់ជាអតីត​ខ្សែប្រយុទ្ធ​ក្លឹប Fulham, Leicester City និង​ Celtic បារម្ភ​ថា មហិច្ឆតា​របស់មិត្ត​រួម​ជាតិ​របស់​លោកនឹង​មិន​អាច​សម្រេច​បាន​នៅ​ពហុកីឡាដ្ឋាន​ Anfieldនោះទេ។

        លោក Kamara បាន​និយាយថា “​ប្រសិនបើ​ Mane ចង់​លើក​ពានបាល់មាស Ballon d`Or នៅថ្ងៃណាមួយ នោះគាត់​ប្រហែល​ជា​ត្រូវ​ចាកចេញពី​ក្លឹប Liverpool ខណៈ​ក្លឹបនេះ​ប្រហែល​ជា​មិន​អាចជួយ​សម្រេចក្តីសុបិន​បាន​ទេ​ បើទោះបីជា​កីឡាករ​រូបនេះ​ធ្វើ​បាន​ល្អ​ក៏ដោយ”៕

adverise with khmeread