សពជាច្រើនត្រូវបានកប់នៅក្នុងផ្នូររួមដ៏ធំនៅញូវយ៉ក

រូបភាពជាច្រើនបានបង្ហាញទិដ្ឋភាពនៃមឈូសត្រូវបានគេកប់នៅក្នុងផ្នូររួមគ្នាដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉ក ខណៈដែលចំនួនអ្នកស្លាប់ដោយសារការផ្ទុះវីរុសកូរ៉ូណានៅតែបន្តកើនឡើងខ្លាំង។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

អ្នកបម្រើការងារស្ថិតនៅក្នុងឈុតការពារវីរុស​ Hazmat ត្រូវបានគេឃើញកំពុងប្រើប្រាស់ជណ្តើរដើម្បីចុះទៅក្នុងផ្នូរដ៏ធំ ដែលមឈូសត្រូវបានតម្រៀបកប់នៅទីនោះ។

ទីតាំងកប់សពស្ថិតនៅលើកោះ Hart Island ត្រូវបានគេប្រើប្រាស់សម្រាប់អ្នកទីក្រុងញូវយ៉កដែលគ្មានសាច់ញាតិ ឬមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ពិធីបញ្ចុះសពត្រឹមត្រូវ។

បច្ចុប្បន្ននេះ រដ្ឋញូវយ៉កមានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាងប្រទេសណាៗទាំងអស់។ នេះបើយោងតាមតួលេខចុងក្រោយ។

ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ដែលបានបញ្ជាក់នៅរដ្ឋញូវយ៉កបានកើនឡើងថែម ១០.០០០ ករណីទៀតកាលពីថ្ងៃព្រហស្បតិ៍ ដែលចំនួនសរុបកើនដល់ ១៥៩.៩៣៧ករណី ខណៈមនុស្ស៧.០០០នាក់បានស្លាប់នៅក្នុងរដ្ឋនេះមួយ។

សហរដ្ឋអាមេរិកទាំងមូល បានរាយការណ៍ថាមានករណីឆ្លងចំនួន ៤៦២.០០០ករណី និងស្លាប់ជិត ១៦.៥០០នាក់។ នៅទូទាំងពិភពលោកមាន ១,៦លានករណី និង ៩៥.០០០នាក់បានស្លាប់៕ ប្រភព៖ BBC 

adverise with khmeread