ការស្ទាបស្ទង់មួយរកឃើញថា គិលានុបដ្ឋាយិកាអាមេរិក ៦០ ភាគរយនៅសមរភូមិជួរមុខប្រឆាំងកូវីដ១៩ ចង់ឈប់ពីការងារ ព្រោះធ្វើការធ្ងន់ ខ្វះម៉ាស់ និងគ្មានអ្នកឱ្យតម្លៃ

ការស្ទាបស្ទង់ដ៏រន្ធត់មួយលាតត្រដាងថា គិលានុបដ្ឋាយិកា ៣ នាក់ក្នុងចំណោម ៥ នាក់ ដែលធ្វើការនៅសមរភូមិជួរមុខប្រយុទ្ធនឹងវីរុសកូរ៉ូណា កំពុងពិចារណាលាឈប់ពីមន្ទីរពេទ្យរបស់ពួកគេ និងម្នាក់ក្នុងចំណោម៣០នាក់បានឈប់រួចទៅហើយ។

ចំនួនគិលានុបដ្ឋាយិកាចង់លាឈប់ដ៏ច្រើន ដែលបានមកពីការស្ទង់មតិនៅទូទាំងសហរដ្ឋអាមេរិក ដែលទទួលបានទាំងស្រុងដោយ DailyMailTV បានបង្ហាញថា បុគ្គលិកសុខាភិបាលកំពុងស្ថិតក្នុងដំណាក់កាលកើតជំងឺស្ត្រេសអំឡុងការផ្ទុះជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ។

ហើយការរកមនុស្សមកជំនួសគិលានុបដ្ឋាយិកាដ៏ច្រើនបែបនេះអាចធ្វើឱ្យប្រព័ន្ធថែទាំសុខភាពខាតបង់ ១៣៦ ពាន់លានដុល្លារនេះបើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនទិន្នន័យវេជ្ជសាស្ត្រដែលបានបង្កើតការស្ទាបស្ទង់នេះ។

ចាប់ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ៦ ខែមេសា App សហគមន៍គិលានុបដ្ឋាយិកាហៅថា Holliblu បានសាកសួរគិលានុបដ្ឋាយិកាជាង ១២០០ នាក់មកពីមន្ទីរពេទ្យចំនួន ៦០០ ដោយផ្តល់ការយល់ដឹងទូលំទូលាយជាលើកដំបូងអំពីរបៀបដែលបុគ្គលិកសុខាភិបាលអាមេរិកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវី១៩ ។

នៅទូទាំងប្រទេសជាង ៦០% នៃគិលានុបដ្ឋាយិកាបាននិយាយថា ពួកគេជិតលាឈប់ពីមន្ទីរពេទ្យហើយ ឬបោះបង់ចោលអាជីពពេទ្យទាំងស្រុង ដោយគិលានុបដ្ឋាយិកាខ្លះមានអារម្មណ៍ថាជីវិតរបស់ពួកគេគ្មានអ្នកឱ្យតម្លៃ។

បុគ្គលិកវេជ្ជសាស្ដ្របានរាយការណ៍ថាត្រូវធ្វើការដល់ ២១ ថ្ងៃជាប់គ្នាមិនបានឈប់សម្រាក ចំពេលមានភាពឆោឡោដោយសារមានអ្នកស្លាប់ច្រើន ខណៈខ្វះឧបករណ៍មូលដ្ឋានចាំបាច់ដូចជាម៉ាស់ជាដើម៕ ប្រភព៖ Daily Mail 

 

adverise with khmeread