យុវជនម្នាក់បើកម៉ូតូ​លឿន​ពេកជ្រុលចង្កូត​​ដួលបោកខុសផ្លូវបាក់ដៃខាងឆ្វេង​ ​

ប៉ៃលិន ៖ មានយុវជន​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុលចង្កូត​​ បណ្ដាល​ឱ្យដួលបោកខុសផ្លូវ​រងរបួសធ្ងន់ បាក់ដៃខាងឆ្វេង​ ​នៅចំណុចភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពី​វេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៩ មេសា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឃឹម អៀត ភេទប្រុស អាយុ​១៩ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ បើកបរម៉ូតូ​ម៉ាក​ YAMAHA EXCITER ពណ៌ខ្មៅលាយបៃតង គ្មានផ្លាកលេខ​។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សម្រាក​ព្យាបាល​។ ឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បី​រង់ចាំ​ប្រគល់​ជូន​ម្ចាស់​វិញ​៕


 

adverise with khmeread