រថយន្តបើកបុកគោយន្តពីក្រោយរបួស៤នាក់នៅស្រុកស្រីស្នំ

សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨-២៩នៅចំណុចមុខផ្ទះប្រជាពលរដ្ឋឈ្មោះ ខូយ ផាន់នី ភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងរថយន្ត បើកបុកគោយន្កកន្ត្រៃដឹកឈើ ស្របទិសពីជើងទៅត្បូងពីក្រោយ នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បណ្តាលឱ្យរបួស៤នាក់។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាកកាមរី (បាឡែន) ពណ៌ខ្មៅ ស៊េរី២០០២ ពាក់ស្លាលលេខ.រដ្ឋ៥៧.២-០២៩៥ បើកបរដោយឈ្មោះ សុខ គង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត នៅភូមិតាភុល សង្កាត់ស្វាដង្គំ ក្រុងសៀមរាប (គ្មានរបួស) អ្នករួមដំណើរ១-ឈ្មោះ ធិប ស្រីពៅ អាយុ២០ឆ្នាំ មុខរបរ សិស្ស (គ្មានរបួស) នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប, ២-អ្នករួមដំណើរឈ្មោះ ធិប រស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ មេផ្ទះ នៅភូមិ-សង្កាត់ជាមួយគ្នា របួសធ្ងន់, ៣-អ្នករួមដំណើរឈ្មោះ ស៊ិន ដេវីដ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ (រត់តុ) នៅភូមិសង្កាត់ជាមួយគ្នា (របួសធ្ងន់) និង៤-អ្នករួមដំណើរឈ្មោះ សោម សារ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបររថយន្តដឹកអ្នកដំណើរ នៅភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប (របួសធ្ងន់) អ្នករងរបួសទាំងអស់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕


 

adverise with khmeread