កុលសម្ព័ន្ធដាច់ស្រយាលមួយនៅតំបន់ព្រៃអាម៉ាហ្សូនកត់ត្រាករណីកូវីដ១៩ជាលើកដំបូង

កុលសម្ព័ន្ធដាច់ស្រយាលមួយនៅតំបន់ព្រៃអាម៉ាហ្សូនបានកត់ត្រាករណីកូវីដ១៩ទីមួយ ក្រោយក្មេងប្រុសម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី១០មេសា។ 

ក្មេងជំទង់ ដែលស្ថិតនៅក្នុងកុលសម្ព័ន្ធឈ្មោះ Yanomami នៅតាមបណ្តោយព្រំដែនប្រេស៊ីលនិងវ៉េណេស៊ុយអេឡា កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ជាមួយរោគសញ្ញាកូវីដ១៩។ 

ក្មេងនេះត្រូវបានដឹកទៅមន្ទីរពេទ្យ General Hospital នៃរដ្ឋ Roraima នៅចុងភាគខាងជើងប្រេស៊ីល កាលពីថ្ងៃទី៣មេសា ដោយរងនូវអាការៈផុតៗដង្ហើម ឈឺទ្រូង ឈឺបំពង់ក និងក្តៅខ្លួន។ 

យោងតាមកាសែត Globo របស់ប្រេស៊ីល ដំបូងក្មេងកុលសម្ព័ន្ធនេះតេស្តអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទីពីរបានបង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩។ 

កុលសម្ព័ន្ធ Yanomami ត្រូវគេជឿថាជាក្រុមមនុស្សជនជាតិភាគតិចធំបំផុតនៅប្រេស៊ីល និង កាន់កាប់ភូមិជាង ២០០ នៅលើផ្ទៃដីជាង ២,៣ លានអារ៕ ប្រភព៖ Daily Mail

adverise with khmeread