adverise with khmeread F24ccafc 787e 49d7 bb50 ad589b072ce2

ឃាត់​បុរស​៣​នាក់​ជួញ​គ្រឿងញៀន​នៅ​ក្រចេះ​

    ក្រចេះ ៖ បុរស​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ប៉ូលិស​ស្រុក​ស្នួល​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ចំនុច​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។​

    ប៉ូលិស​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ គឺ​១-​ឈ្មោះ យូ ជំនោ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ ជួន ចំរើន ហៅ ពែ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​និង​៣-​ឈ្មោះ ទិ​ត្យ ប៊ុន​តាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំងបី​រស់នៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។​

    ប៉ូលិស​បន្តថា  ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យថា​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន​០៧​កញ្ចប់ (០២​កញ្ចប់​មធ្យម និង​០៥​កញ្ចប់​តូច​)​សម្ភារ​:​សម្រាប់​វេច​ខ្ចប់​ចែកចាយ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួនទៀត​ហើយក​សា​ង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់