អាជ្ញាធរអូស្ត្រាលីលេងធម៌ក្តៅចុះបង្ក្រាបអ្នកដេកអាំងថ្ងៃរដូវកាលកូរ៉ូណា

ប៉ូលិសនៅរដ្ឋ Queensland បានឆ្មក់បង្ក្រាបពួកអ្នកដេកហាលថ្ងៃ ដែលល្មើសនឹងការរឹតបន្តឹងលើការរក្សាគម្លាតឆ្ងាយពីគ្នានៅក្នុងសង្គមកាលពីថ្ងៃសុក្រទី១០មេសានៅឆ្នេរបិទមួយកន្លែងនៅទីក្រុង Gold Coast។

មន្ត្រីប៉ូលិសបានធ្វើការបំបែកហ្វូងមនុស្សចេញពីមាត់ឆ្នេរ Burleigh Heads ដោយប្រាប់ឱ្យហ្វូងអ្នកដេកអាលថ្ងៃដ៏ច្រើនកុះករចាកចេញពីឆ្នេរជាបន្ទាន់។

អ្នកនាំពាក្យប៉ូលិស Queensland ប្រាប់ទៅ news.com.au ថា មានការរឹតបន្តឹងយ៉ាងទូលំទូលាយនៃវិធានការរក្សាគម្លាតគ្នានៅក្នុងសង្គម ដែលកំពុងកើតឡើងនៅទូទាំងរដ្ឋ។ ប្រជាជន ដែលមិនអនុវត្តតាមវិធានការរបស់រដ្ឋ Queensland ប្រឈមនឹងការពិន័យរហូតដល់ ១.៣៣៤ ដុល្លារ៕ ប្រភព៖ news.com.au

adverise with khmeread