សមាជិកក្រុមប្រឹក្សាចំនួន ៦នាក់របស់ក្រុម Barcelona ប្រកាសលាឈប់ និង ពន្លះក្លឹបអ្នកមានបុណ្យមុននឹងដើរចេញ

សមាជិកក្រុមប្រឹក្សាចំនួន ៦នាក់របស់ក្រុម Barcelona បានលាលែងពីតំណែង ហើយបានប្រាប់ទៅប្រធានក្លឹបលោក Josep Maria Bartomeu ថាពួកគេមិនសប្បាយចិត្តចំពោះការគ្រប់គ្រងរបស់ក្លឹបនេះ។

នៅក្នុងលិខិតរួមមួយ អ្នកទាំង៦ បានសម្តែងការព្រួយបារម្ភចំពោះការជាប់ទាក់ទងផ្នែកហិរញ្ញវត្ថុនៃវិបត្តិវីរុសកូរ៉ូណាចំពោះក្លឹប។

ពួកគេក៏បានរិះគន់ការដោះស្រាយរឿងអាស្រូវផងដែរកាលពីខែកុម្ភៈ នៅពេលដែលក្លឹបត្រូវបានបង្ខំឱ្យបដិសេធថាខ្លួនមិនបានជួលក្រុមហ៊ុនមួយ ដើម្បីវាយប្រហារកីឡាកររបស់ខ្លួននៅលើបណ្តាញសង្គម។

ហើយពួកគេបានអំពាវនាវឱ្យក្លឹប Barca បោះឆ្នោតជ្រើសរើសប្រធានក្លឹបថ្មី។

លោក Emili Rousaud និង Enrique Tombas ដែលជាអនុប្រធានក្លឹបស្ថិតក្នុងចំណោមអនុប្រធានរបស់ក្លឹបចំនួនបួននាក់ បានចាកចេញរួមជាមួយនឹងសហការីបួននាក់រួមមានលោក Silvio Elias, Josep Pont, Jordi Calsamiglia និង Maria Teixidor។

ជាការឆ្លើយតបនឹងការលាលែងនេះ Barca និយាយថា ពួកគេជិតដល់ពេលរៀបចំស្ថាប័នក្រុមប្រឹក្សាឡើងវិញដែលដាក់ចេញដោយលោក Bartomeu ហើយនឹងបំពេញរួចរាល់នៅប៉ុន្មានថ្ងៃខាងមុខ"។

កីឡាកររបស់ក្រុម Barcelona នឹងធ្វើការកាត់បន្ថយប្រាក់ឈ្នួល៧០% ក្នុងអំឡុងពេលមានវីរុសកូរ៉ូណា និងធ្វើការចូលរួមបន្ថែមដើម្បីធានាថាបុគ្គលិកមិនមែនកីឡាករនឹងទទួលបានប្រាក់ឈ្នួលពេញលេញ។

ក្រុមប្រឹក្សាសមាជិកក្រុមកីឡាអាជីពរបស់ក្លឹប និងក្រុមបាល់បោះភាគច្រើនក៏បានយល់ព្រមកាត់បន្ថយប្រាក់ខែផងដែរ៕ ប្រភព៖ BBC

adverise with khmeread