មេបញ្ជាការកំពូលអាមេរិកប្រចាំអាស៊ីសុំលុយ២០ពាន់លានដុល្លារដើម្បីទប់ទល់នឹងចិនដោយសង់ខែលមីស៊ីលការពារកោះ Guam និងកោះតៃវ៉ាន់

មេបញ្ជាការកងទ័ពជើងទឹកកំពូលរបស់អាមេរិកប្រចាំនៅអាស៊ីបានស្នើសុំថវិកា ២០ ពាន់លានដុល្លារបន្ថែមទៀតពីសភាដើម្បីទប់ទល់នឹងចិន បន្ទាប់ពីកងទ័ពជើងទឹកចិនបានបង្កើនការធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៧មេសា។

ទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារដែលស្នើដោយឧត្តមនាវីឯក Phil Philidsidson អគ្គបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងប្រើដើម្បីសង់ខែលកាំជ្រួចមីស៊ីលដើម្បីស្កាត់រាល់ការវាយប្រហារណាមួយមកលើកោះ Guam របស់អាមេរិក និងជំរុញប្រព័ន្ធមីស៊ីលរបស់តៃវ៉ាន់ដើម្បីរារាំងការលុកលុយ និង ជំរុញខាងសាច់ប្រាក់សម្រាប់ប្រតិបត្តិការរបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់ផងដែរ។

សំណើ ដែលធ្វើឡើងទៅសភានៅក្នុងរបាយការណ៍មួយឈ្មោះថា Regain the Advantage បានកើតឡើងភ្លាមៗបន្ទាប់ពីវ៉ាស៊ីនតោនបានចោទប្រកាន់ប៉េកាំងនូវអ្វីដែលខ្លួនបាននិយាយថា ជាសកម្មភាពអរិភាពនៅក្នុងសមុទ្រចិនខាងត្បូងចំពេលកំពុងផ្ទុះជំងឺកូវីដ១៩។

ខណៈវ៉ាស៊ីនតោនព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណានៅក្នុងស្រុក ដែលបានសម្លាប់មនុស្សជាង ១ ម៉ឺននាក់នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី៦មេសា ប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅក្នុងដែនដីជម្លោះ ដោយបានពន្លិចទូកនេសាទរបស់វៀតណាម និងពង្រឹងការសាងដង់ប្រព័ន្ធយោធារបស់ខ្លួន៕ ប្រភព៖ Daily Mail

adverise with khmeread