កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតគ្រឿងញៀនជាង ០៤ គីឡូក្រាម

សៀមរាប ៖ កម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប ដកហូតគ្រឿងញៀនជាង ០៤ គីឡូក្រាម។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ១-ឈ្មោះ ហួ លីកផៃ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់តាក់ស៊ី ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និង២- ឈ្មោះ ស្រឿង សំរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដីថ្មី ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ 

កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន០៣ដុំ និង២៥កញ្ចប់ ស្មើនឹង៤៦១៤.៥១ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង, ទូដែកដាក់គ្រឿងញៀន០១គ្រឿង, ញញួរ០១ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនាថ្ងៃទី១០ មេសា ឆ្នាំ២០២០៕


 

adverise with khmeread