បុរសម្នាក់បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យដួលរថយន្តបើកមកពីក្រោយកិនស្លាប់

កណ្តាល ៖ មានករណីបុរសម្នាក់បើកម៉ូតូលឿនដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យដួលលើថ្នល់ ហើយត្រូវបានរថយន្តកិនស្លាប់ កើតឡើងនៅផ្លូវជាតិលេខ១ ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សុខ សារ៉ា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលីនៅ ភូមិ បឹងអណ្តែង ឃុំ តាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរម៉ូតូ០១គ្រឿងម៉ាក HONDA DREAM សេ១២៥ ស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BN.6856 មានទិសដៅ ពីអ្នកលឿងទៅភ្នំពេញតាមដងផ្លូវជាតិលេខ១។

លុះមកដល់ចំណុចកើតហេតុបានដួលម៉ូតូ ហើយត្រូវរថយន្តបុកនិងកិនពីលើបណ្តាលឱ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបានបន្ថែមល្បឿន បើកគេចបាត់តែម្តងដោយមិនស្គាល់អត្តសញ្ញាណនោះឡើយ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសពនិងវាស់វែង ធ្វើកំណត់ហេតុប្រគល់សពទៅជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread