បុរសជនជាតិបរទេសម្នាក់ធ្វើអត្តឃាតយកកាំបិតចាក់សម្លាប់ខ្លួនមិនដឹងមូលហេតុ

ភ្នំពេញ ៖ មានករណីបុរសជនជាតិបរទេសម្នាក់បានធ្វើអត្តឃាតយកកាំបិតចាក់សម្លាប់ខ្លួនមិនដឹងមូលហេតុ នាថ្ងៃទី ១១ មេសា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៣០នាទី ស្នាក់នៅចំណុចផ្ទះលេខ២៣បេ បន្ទប់ជួល ជាន់ទី១ ផ្លូវ៣៩០ ក្រុមទី៤ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចនិយាយថា ជនបរទេស ភេទប្រុស​ អាយុ៤៣ឆ្នាំ ជនជាតិបារាំង មុខរបរបើកហាងលក់ស្រាក្រលុក​ NOT SO FAR នៅសុរិយាម៉ល ស្នាក់នៅចំណុចផ្ទះលេខ២៣បេ បន្ទប់ជួល ជាន់ទី១ ផ្លូវ៣៩០ ក្រុមទី៤ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

ក្រោយពីសមត្ថកិច្ចចម្រុះបានចុះ ត្រួតពិនិត្យ​រួច​ជនរងគ្រោះ​ស្លាប់ដោយសារសម្លាប់ខ្លួន​ដោយកាំបិតចាក់ចំដើមទ្រូង៣កន្លែង​។ បច្ចុប្បន្ន​សពត្រូវបានយកទៅតម្កល់នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​។ ចំណែកសម្ភារៈរបស់សពបានប្រគល់ឱ្យទៅតំណាងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាជាអ្នករក្សាទុកជូនក្រុមគ្រសារសព៕

adverise with khmeread