Atletico Madrid និងក្លឹប Sevillaបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Hector Bellerin

        ក្លឹប Atletico Madrid និង​ក្លឹប Sevilla កំពុងតាមឃ្លាំកីឡាករ Hector Bellerinខណៈ​ពេល​ខ្សែការ​ពារ​ស្លាបស្តាំ​រូបនេះ​ចង់​ផ្ទេរទៅ​លេងនៅ​អេស្ប៉ាញ​វិញ។ទាំង​ក្លឹប Atletico និង​Sevillaកំពុង​ស្វែង​រក​ខ្សែការ​ពារ​ថ្មីម្នាក់​និង​កំពុង​សម្លឹង​ឃើញ​ Bellerin ខណៈ​ពួកគេ​ចង់​កសាងក្រុម​សម្រាប់​រដូវកាល​ក្រោយ។

        ក្លឹបនៅ​ក្របខណ្ឌ La Ligaនេះ​មាន​សង្ឃឹម​ច្រើន​ដោយសារតែ​​ខ្សែការពារ​ក្លឹប Arsenal រូបនេះ​មាន​បំណង​ចង់វិលត្រឡប់​មក​ទឹកដី​កំណើត​វិញ បន្ទាប់ពី​ចំណាយ​ពេល​ជិត​ដប់ឆ្នាំនៅ​ទីក្រុងឡុងដ៍​។

        ខ្សែការពារវ័យ​២៥​ឆ្នាំរូបនេះ​មាន​ប្រជាប្រិយ​ភាព​នៅលើ​ទឹកដី​ Emirates ដោយ​សារទម្រង់លេង​ដ៏​ល្អ​និង​ភាពស្មោះត្រង់។ Bellerin​នៅ​សល់​កិច្ច​សន្យា​បី​ឆ្នាំនៅ Arsenal ប៉ុន្តែ​អាច​ផ្ទេរ​ចេញ បន្ទាប់ពី​លេង​បាន​៨​រដូវកាល​នៅ​ពហុកីឡាដ្ឋាន Emirates ៕

adverise with khmeread