adverise with khmeread 62bacd57 c7b4 4aeb 93c4 a9d97ca99a8d

បុរស​ចំណាស់​ម្នាក់​ស្លាប់​បត់​ម៉ូតូ​ត្រូវ​រថយន្តបុក​និង​កិន​ពីលើ​ស្លាប់​

     កំពង់ចាម​ ៖ កាលពី​វេលា​ម៉ោង ១៣​និង​២០​នាទី ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧១ ចំណុច​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​គំ​ពង់​ចាម។​

     មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ កាលពី​វេលា​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧១ ចំណុច​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម។​

     ប៉ូលិស​និយាយថា  បុរស​ដែល​ស្លាប់​ឈ្មោះ ឃុ​ត ខុម ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ។ រីឯ​អ្នកបើកបរ​រថយន្ដ​ឈ្មោះ ឈ ណាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​បា​សាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ បើកបរ​រថយន្ត​ម៉ាក ហ៊ី​ណូ ពណ៌​បៃតងចាស់ ពាក់​ផ្លាកលេខ ៣A ៩១១៨ ភ្នំពេញ។​

      ប៉ូលិស​បន្តថា រថយន្ត​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ខណៈពេល​គាត់​បត់​ឆ្លងផ្លូវ​ដោយ​ការធ្វេសប្រហែស​ទើបបាន​ជា​ត្រូវ​រថយន្ត​ម៉ាក ហ៊ី​ណូ បុក​តែម្តង។  ចំណែក​ជនល្មើស​មាន​ប័ណ្ណបើកបរ និង​ឯកសារ​គ្រប់គ្រាន់។​

      សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ហើយ​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់