Chelsea គ្រោងលក់ N’GoloKante នៅរដូវកាលនេះស្របពេល Real Madrid និង PSG កំពុងចាប់អារម្មណ៍

        មាន​ព័ត៌​មាន​ថា ក្លឹប Chelsea ​បើក​ចិត្ត​លក់​ខ្សែបម្រើ N`GoloKanteនៅរដូវក្តៅ​នេះ ស្របពេល​ក្លឹប Real Madrid និង​ PSG កំពុងចាប់អារម្មណ៍​។ក្លឹបយក្ស​នៅអឺរ៉ុប​ទាំង​ពីរ​នេះ​អាចនឹង​បញ្ចុះបញ្ចូល​​ Chelsea ​ឲ្យ​លក់Kante​នៅ​ដំណាច់រដូវកាល​នេះ ហើយ​គេជឿថា Chelsea ចង់​ចែក​ផ្លូវគ្នាពី​កីឡាករ​សញ្ជាតិបារាំង​រូបនេះ ប្រសិនបើ​ខ្លួន​ទទួល​បាន​សំណើសមស្រប។

        ​ម្ចាស់​មេដាយ​មាស​វើលខាប់​រូបនេះបាន​កសាងខ្លួន​ទៅជា​កីឡាករ​ម្នាក់​ក្នុងចំណោមកីឡាករ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ក្របខណ្ឌ​ EPL​ បន្ទាប់ពី​ផ្ទេរពី​ក្លឹប Leicester កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​នៅ​ពេលនេះ​ Chelsea កំពុង​ពិចារណា​ពី​អនាគត​របស់​ខ្សែបម្រើ​រូបនេះ​ ស្របពេល​ Kante​ឈាន​ចូល​វ័យ​៣០​ឆ្នាំ៕

adverise with khmeread