Son Heung Min សំណូមពរឲ្យអ្នកគាំទ្រគោរពតាមវិធានការការពារវីរុសកូរ៉ូណា

        កីឡាករ Son Heung min បានទទូច​ឲ្យ​អ្នក​គាំទ្រ​គោរពតាមការ​ណែនាំ​ពីវិធានការ​ណ៍​ការពារ​វីរុស​កូរ៉ូណា ដើម្បី​បាន​ឃើញ​រូប​ខ្លួន​មុន​និង​អំឡុង​ពេល​បំពេញ​តាកព្វកិច្ច​យោធា​។

        ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាងត្បូងរូបនេះ​​នឹងត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​រយៈ​ពេល​បី​សប្តាហ៍​ ហើយ​ព្យាយាម​លាក់បាំង​ពត៌មាន​នេះ និង​បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​​កុំព្យាយាម​ចេញ​មក​ផ្តល់​ការស្វាគមន៍​នៅ​ពេល​ខ្លួន​មក​ដល់​ទឹកដី​កូរ៉េ​ខាងត្បូង​ ហើយ​សង្ឃឹមថា អ្នក​គាំទ្រ​នឹង​ចៀសវាងការ​ប្រមូល​ផ្តុំគ្នាទ្រង់ទ្រាយ​ធំ​ ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​រីករាយដាលនៃវីរុស​កូរ៉ូណា។

        Son គ្រោង​នឹង​ចាប់ផ្តើម​ការ​ហ្វឹក​ហាត់​រយៈ​ពេល​បី​សប្តាហ៍​នៅ​ចុងខែ​នេះក្នុងទីលាន​កងទ័ពជើង​ទឹក​នៅ​កោះជេជូ មុន​ពេល​វិលត្រឡប់​ទៅ​ទីក្រុង​ឡុងដ៍​វិញ​នៅ​ខែ​ក្រោយ​នេះ។

        កីឡាករវ័យ​២៧​ឆ្នាំ​រូបនេះ​ គឺជា​កីឡាករ​ឆ្នើម​នៅក្នុងទឹកដី​កំណើត​និង​ការ​បញ្ជាក់​ពី​ការចូល​បំពេញ​កាតព្វកិច្ច​យោធា​នេះទើ​ប​កើត​មាន​ បន្ទាប់ពី​មាន​សំណើ​ច្រើន​ពីមហាជន​និង​បណ្តាញព័ត៌មាន​ចង់ដឹងព័ត៌មានលម្អិតបន្ថែម៕

adverise with khmeread