ស្តេចថៃបញ្ចប់ការដាក់ព្រះកាយដាច់ដោយឡែកនៅក្នុងសណ្ឋាគារប្រណីតនៅអាល្លឺម៉ង់ជាមួយស្រីស្នំ២០នាក់ រួចយាងទៅប្រទេសថៃវិញ

ស្តេចថៃបានបញ្ចប់ការដាក់ព្រះកាយនៅឯកោហើយបានយាងត្រឡប់មកមាតុភូមិវិញសម្រាប់ព្រះរាជ្យពិធីបុណ្យមួយ បន្ទាប់ពីបានជួលសណ្ឋាគារប្រណីតអាល្លឺម៉ង់ទាំងមូលសម្រាប់ព្រះអង្គ និងស្រីស្នំ ២០ នាក់។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃសៅរ៍ទី១១មេសានេះ។

ស្តេចព្រះជន្ម ៦៧ វស្សានេះ ត្រូវបានគេនិយាយថា យាងចេញពីសណ្ឋាគារលំដាប់ផ្ដាយ ៤ ក្នុងទីក្រុង Bavaria នៅថ្ងៃសៅរ៍នេះ ដូច្នេះទ្រង់អាចចូលរួមក្នុងពិធីមហោស្រពចរិយាក្នុងទីក្រុងបាងកក ដែលប្រព្រឹត្តិឡើងនៅថ្ងៃចន្ទខាងមុខ។

មហោស្រពនេះរំលឹកដល់ការបង្កើតរាជវង្សថៃ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ ដែលមិនអាចខកខានបាន៕ ប្រភព៖ Daily Mail

adverise with khmeread