អង្គការ Oxfam ៖ កូវីដ១៩អាចធ្វើឱ្យមនុស្ស ៥០០ លាននាក់ធ្លាក់ខ្លួនក្រ ក្នុងនោះភាគច្រើនជាស្ត្រី

អង្គការ Oxfam បានព្រមានថា ការរីករាលដាលវីរុសកូរ៉ូណាអាចនឹងធ្វើឱ្យមនុស្ស៥០០លាននាក់ជុំវិញសកលលោកធ្លាក់ខ្លួនក្រ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៩មេសា។

របាយការណ៍ពីអង្គការ ដែលមានមូលដ្ឋាននៅទីក្រុង Nairobi ប្រទេសកេនយ៉ានេះបានពិនិត្យមើលផលប៉ះពាល់នៃវិបត្តិវីរុសកូរ៉ូណា ដែលនឹងធ្វើឱ្យមានភាពក្រីក្រនៅទូទាំងពិភពលោក ដោយសារតែការថយចុះប្រាក់ចំណូល ឬ ការប្រើប្រាស់របស់គ្រួសារ។

អង្គការនេះបានរកឃើញថា វិបត្តិសេដ្ឋកិច្ចដែលកំពុងមានបច្ចុប្បន្ន គឺធ្ងន់ធ្ងរវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ទៅទៀត។

ការប៉ាន់ស្មានបានបង្ហាញថា ភាពក្រីក្រជាសកលអាចកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ មក។

របាយការណ៍បានបន្ថែមថា នេះអាចមានន័យថាប្រទេសខ្លះនឹងវិលទៅរកកម្រិតភាពក្រីក្រ ដែលបានកើតឡើងកាលពីបីទសវត្សរ៍មុន៕

adverise with khmeread