នាយករដ្ឋមន្ត្រីអៀរឡង់សុំចុះឈ្មោះធ្វើជាវេជ្ជបណ្ឌិតម្តងទៀតដើម្បីចូលរួមប្រយុទ្ធក្នុងសមរភូមិកូវីដ១៩

នាយករដ្ឋមន្រ្តីអៀរឡង់លោក Leo Varadkar បានចុះឈ្មោះសុំធ្វើជាវេជ្ជបណ្ឌិតម្តងទៀតជាមួយសេវាសុខភាពរបស់ប្រទេសហើយនឹងធ្វើការមួយវេនក្នុងមួយសប្តាហ៍ដើម្បីជួយក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩។

លោក Varadkar គឺជាវេជ្ជបណ្ឌិតរយៈពេល ៧ ឆ្នាំ ដោយធ្វើការជាវេជ្ជបណ្ឌិតជើងថ្មីនៅមន្ទីរពេទ្យ St James's Hospital និងមន្ទីរពេទ្យ Connolly ក្នុងទីក្រុង Dublin មុនពេលក្លាយជាអ្នកនយោបាយ។

គិតត្រឹមថ្ងៃសៅរ៍ទី១១មេសាមានអ្នកឆ្លងកូវីដ១៩ចំនួន ៨.០៨៩ នាក់ និងស្លាប់ ២៨៧ នាក់នៅសាធារណរដ្ឋអៀរឡង់។

បន្ទាប់ពីការផ្ទុះឡើងមេរោគកូរ៉ូណានៅក្នុងប្រទេសអៀរឡង់ លោកនាយករដ្ឋមន្ត្រីបានចុះឈ្មោះជាថ្មីធ្វើជាវេជ្ជបណ្ឌិត ដែលគាត់ត្រូវបានដកឈ្មោះចេញពីឆ្នាំ ២០១៣។

យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Varadkar ផ្តល់សេវាកម្មរបស់គាត់ដល់នាយកប្រតិបត្តិសេវាសុខភាពអៀរឡង់សម្រាប់ "មួយវេនក្នុងមួយសប្តាហ៍នៅក្នុងតំបន់ដែលស្ថិតក្នុងវិសាលភាពនៃការអនុវត្តរបស់គាត់"។

អ្នកនាំពាក្យរបស់គាត់បានបន្ថែមថា "ក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់ជាច្រើននាក់កំពុងធ្វើការនៅក្នុងសេវាសុខភាព។ គាត់ចង់ជួយសូម្បីតាមវិធីតូចមួយក៏ដោយ"៕ ប្រភព៖ Sky News

adverise with khmeread