ពួកមហាសេដ្ឋីអង់គ្លេសនាំស្រីក្មេងៗទៅដេកនៅវីឡាប្រណីតនៅបារាំងអំឡុងពេលផ្ទុះកូវីដ១៩ ត្រូវអាជ្ញាធរស្ទាក់ចាប់បញ្ជូនឱ្យមកអង់គ្លេសវិញ

នេះជាទិដ្ឋភាពបង្ហាញឱ្យឃើញមុខពួកមហាសេដ្ឋីលោភលន់មួយក្រុម បន្ទាប់ពីពួកគេប៉ុនប៉ង់ចុះចតនៅភាគខាងត្បូងប្រទេសបារាំង និងធ្វើដំណើរទៅវីឡាស្កឹមស្កៃតម្លៃ ៥ ម៉ឺនផោនក្នុងមួយយប់របស់ពួកគេ អំឡុងពេលបិទប្រទេសដោយសារមេរោគកូរ៉ូណា។

មនុស្សប្រមាណ១០នាក់មានអ្នកជំនួញ ៣ នាក់ ស្រីក្មេង៣នាក់ និងបុគ្គលិកផ្សេងៗទៀត គ្រោងធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅវីឡាតម្លៃ ៦០ លានផោនហៅថា Alang Alang ជាកន្លែងពួកគេអាចស្នាក់នៅអំឡុងពេលផ្ទុះកូវី១៩។

ប៉ុន្តជាអកុសល្យ មន្ត្រីប៉ូលិសនិងមន្ត្រីគយបានរារាំងពួកគេមិនឱ្យចុះពីឧទ្ធម្ភាគចក្រ និងបញ្ជាពួកគេឱ្យត្រឡប់ទៅប្រទេសអង់គ្លេសវិញ បន្ទាប់ពីប្រឈមមុខដាក់គ្នាអស់រយៈពេល ៣ ម៉ោងនៅលើផ្លូវយន្តហោះ៕ ប្រភព៖ Daily Mail

adverise with khmeread