ចេញពីហាងផឹកស៊ីបាញ់រះកណ្ដាលអធ្រាត្រក្បែរប៉ុស្តិ៍ប៉ូលិសទឹកល្អក់២

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមទើបចេញពីហាងផឹកស៊ីក្បែរប៉ុស្តិ៍ប៉ូលិសទឹកល្អក់ទី២ បានបាញ់រះជា ច្រើនគ្រាប់រួចជិះម៉ូតូគេចខ្លួនបាត់អស់ កាលពីវេលា ម៉ោង១១យប់ ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុច ហាងផឹកស៊ី យីហោ «DAV សាច់អាំងទឹកកាពិ » លើកំណាត់ផ្លូវលេខ ១៥៦ ចម្ងាយ មិនដល់១៥០ម៉ែត្រ ​ពីស្នាក់ការ ប៉ុស្តិ៍ប៉ូលិសរដ្ឋបាលទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងគេបានឃើញជនសង្ស័យមួយក្រុម អង្គុយផឹកស៊ី ក្នុងហាងនៅក្បែរប៉ុស្តិ៍ប៉ូលិសទឹកល្អក់ទី២។ បន្ទាប់មកមិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែជនសង្ស័យបានចេញពីក្នុងហាងមកខាងក្រៅដកកាំភ្លើងខ្លី ( មិនស្គាល់ម៉ាក​) បាញ់រះជាច្រើនគ្រាប់ រួច​នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។  

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទធ្វើការប្រមូលសំបកគ្រាប់ និងសាកសួរម្ចាស់ហាង ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យនៅពេលក្រោយ៕ 

adverise with khmeread