ចោរឆក់កាបូបវ័យក្មេងម្នាក់ត្រូវចាប់ខ្លួននិងបក្សពួកម្នាក់ទៀតរត់គេចបាត់

ភ្នំពេញ ៖ ចោរឆក់កាបូបវ័យក្មេងម្នាក់ចំណោម២នាក់ ត្រូវបានប៉ូលិសខណ្ឌទួលគោក ដេញតាមចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចបាត់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១១មេសា ឆ្នាំ២០២០ ចំណុចមុខផ្ទះលេខA-៤ ផ្លូវលេខ២៥៧ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង អាយុ១៥ឆ្នាំ ជាសិស្សបឋមសិក្សា បឹងសាឡាង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1HX-9041 និងឈ្មោះ ហួន សេង ហៅសេង ជាបក្ខពួកគេចខ្លួន​។

ចំណែកជនរងគ្រោះឈ្មោះ មុន គួយ ភេទស្រី អាយុ៣៦ឆ្នាំ ជាគ្រូបង្រៀន សាលាឯកជន ហេឡូអាមេរិចកាំង និងលក់ខោអាវ នៅផ្សារយូណាន ពេលល្ងាច ស្នាក់នៅផ្ទះលេខ ៥៦C4 ផ្លូវលេខ២៣០ក្រុមទី ១៣ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។ ក្នុងកាបូបពណ៌សូកូឡា ដែលជនសង្ស័យ ឆក់បាននោះមានប្រាក់ អាមេរិកចំនួន ៤៣$ (សែសិបបីដុល្លារ)។ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋានប៉ូលិស ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាម នីតិវីធីច្បាប់៕

adverise with khmeread