adverise with khmeread 11

ចាប់បានចោរលួចមាន់ម្នាក់ព្រួតវាយ នៅសល់តែដង្ហើមចង្រឹត

      ភ្នំពេញ ៖ បុរសម្នាក់ដែលជាប់សង្ស័យបានលួចមាន់របស់ប្រជាពលរដ្ឋត្រូវបានម្ចាស់ទាន់ស្រែកឲ្យគេជួយចាប់បានវាយឡើងទ្រោមនៅសល់តែដង្ហើមចង្រិតរួចប្រគល់ឲ្យសម្ថតកិច្ច។
     ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ខែឆ្នូឆ្នាំ២០១៥ ក្នុងភូមិសន្សំកុសល២សង្កាត់បឹងទំពុនខណ្ខមានជ័យ។
    ​​​​​​​​​​​តាមប្រភពពីម្ចាស់មាន់បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់កំពុងជាប់រវល់នៅក្នុងផ្ទះរួចដើរចេញមកខាងក្រៅស្រាប់តែបានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចចាប់មាន់ដាក់នៅក្នងកន្រ្ទកដោយមានគ្នាពីរនាក់ទៀតជាអ្នកចាំ ផ្លូវ។ ឃើញបែបនេះគាត់ក៏បានស្រែកឆោឡោ រត់ដេញតាមមកដល់ចំណុចកើតហេតុខាងលើក៏បានប្រជាពលរដ្ឋជួយស្ទាក់ចាប់បានតែម្នាក់ដែលជាអ្នកលួចនោះដោយអង្គុយនៅខាងក្រោយហើយបានដាក់មួយដៃមួយជើងសន្លប់នៅនឹងកន្លែងនៅសល់តែដង្ហើមចង្រិតរួចប្រគល់ឲ្យសម្ថតកិច្ច។​​​​​​​​​
   សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័នេះជាមុខសញ្ញាចាស់ដែលឆ្លាប់លួចនាពេលកន្លងមក។ ជនសង្ស័យខាងលើនេះត្រូវបានសម្ថតកិច្ចបានបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះដោយប្រជាពលរដ្ឋវាយនៅសល់តែដង្ហើមចង្រិត៕

adverise with khmeread

មតិយោបល់