adverise with khmeread Fb099937 b851 4054 afeb a7b6a02b1634

ព័ត៌មាន​បន្ថែម​ស្តីពី​អំពើហិង្សា​ដោយ​ចេតនា​រវាង​ក្មេង​ទំនើង​២​ក្រុម​វាយ​គ្នា​ និង​វាយ​មកលើ​សមត្ថកិច្ច​ពេល​ចូលទៅ​ជួយ​អន្តរាគមន៍

     ភ្នំពេញ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ក្មេង​ទំនើង​២​ក្រុម​វាយ​គ្នា និង​វាយ​លើ​សមត្ថកិច្ច ពេល​ចូលទៅ​ជួយ​ពួកគេ​បាន​វាយ​មកលើ​សមត្ថកិច្ច​ថ្ងៃទី​២៦​ មីនា ​២០១៦ ​ម៉ោង​១០​ និង​១៥​នាទី​យប់​នៅ​ ផ្លូវ​លេខ​៤៨៨ ( មុខ​ដី​ឡូ​តិ៍​គ្មាន​លេខ ) ក្រុម​២៧ ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ  ខណ្ឌចំការមន​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​ឈ្មោះ​វ៉ា តឹក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង បក្ខពួក ១៩​នាក់​ទៀត​គេចខ្លួន។​

    ជននេះ បាន​ប្រើ​ដំបង​វាយ​សមត្ថកិច្ច​២​នាក់​ឲ្យ​របួស​គឺ ​៖ អនុសេនីយ៍ទោ អ៊ុក ច័ន្ទ​រិទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​រងរបួស​បែក​មាត់​និង​ខ្លួន​)​និង​អនុ​សេ នី​យ៍​ត្រី ឌឿ​ន សុខ​ជី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ( រងរបួស​បែក​ស្មងជើង ) ជាម​ន្ត្រីប៉ូលិស ប៉ុ​ស្តី​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ពេល​សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ប្រើ​ដំបង​-​ដុំថ្ម វាយ​គ្នា​ទៅវិញទៅមក​។​

    ខណៈនោះ​ត្រូវ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​១​នាក់​និង​ដកហូត ម៉ូតូ​០១​គ្រឿង​, ទូរស័ព្ទដៃ​០១​គ្រឿង រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់