ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងនៅ ខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះ១ខ្នងបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៧ និង៤០នាទីយប់នៅចំណុចផ្លូវ២០១១ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ សាំង រស់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករមានសមាជិក៦នាក់ ហើយផ្ទះដែលឆេះ ទំហំ ៥គុណនឹង៦ម៉ែត្រ ថ្មក្រោមឈើលើប្រក់ស័ង្កសី។ សម្ភារៈខូចខាតរួមមាន ១.ប្លង់ដី៣ប័ណ្ណ, ២.លុយខ្មែរ១លានរៀល, លុយដុល្លារ៣០០ដុល្លារ, ៣.មាស ១តំឡឹង, ៤.កាតគ្រីឡាន១សន្លឹក និង៥.កាតគ្រីម៉ូតូ៤សន្លឹក មូលហេតុទុស្សេខ្សែភ្លើង។

ភ្លាមៗនោះសមត្ថកិច្ចបាន ប្រើប្រាស់ឡានទឹករបស់ស្នងការដ្ឋានរាជធានីភ្នំពេញចំនួន៤ឡានបានរលត់ទៅវិញនៅម៉ោង៨ និង២០នាទីយប់ថ្ងៃដដែល៕

adverise with khmeread