បង្ក្រាបទីតាំងលេងល្បែងនិងជល់មាន់ឃាត់ជនសង្ស័យ៣នាក់នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង និងជល់មាន់ នៅក្រុម២២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នាថ្ងៃទី១១ មេសា ឆ្នាំ២០២០ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ៣នាក់ ដកហូតបានមាន់ជល់ចំនួន៤ក្បាលនិងម៉ូតូចំនួន១៩គ្រឿង ។

សមត្ថកិច្ចនិយាយថា ការបង្រ្កាបល្បែងស៊ីសងខាងលើនេះ ធ្វើឡើងក្នុងបំណងទប់ស្កាត់មិនឱ្យមានការជួបជុំគ្នាច្រើនដើម្បីការពារមិនឱ្យឆ្លងជម្ងឺកូវីត១៩ផង និងបង្ក្រាបបទល្មើសផង ។ ជនសង្ស័យ៣នាក់និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសក្រុង ព្រះសីហនុចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread