ឃាត់ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុក​កណ្ដាលស្ទឹង​

កណ្តាល ៖ ជនសង្ស័យ៥នាក់ត្រូវបានប៉ូលិសស្រុក​កណ្ដាលស្ទឹង​ឃាត់ខ្លួនថ្ងៃទី១២ ខែមេសា​ ឆ្នាំ​២០២០ ក្នុងករណីជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ​តាដោលទី​១ ឃុំ អំពៅព្រៃ ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

ប៉ូលិសនិយាយថា ជនសង្ស័យ៥ នាក់រួមមាន១.ឈ្មោះ​ សែម​ ចំរើន​ ហៅ​ ឡយ​ ភេទប្រុស​ អាយុ​៥០ឆ្នាំ ​មានទីលំនៅភូមិ​ភូមិ​តាដោលទី​១ ​ឃុំ​អំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​មុខ​របរ​ មិនពិតប្រាកដ ​(ជាម្ចាស់​ផ្ទះ​ឃាត់​ខ្លួន​), ២.ឈ្មោះ​ អឿន​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​មានទីលំនៅភូមិ​ ព្រែក​អង្គុញ​ ឃុំ​ សៀមរាប​ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​មុខ​របរ​កម្ម​ករ​រោងចក្រ​ (ឃាត់​ខ្លួន​), ៣.ឈ្មោះ​ ឆេង​ ប៉ាវ​ ភេទ​ ប្រុស​ អាយុ​២៧​ ឆ្នាំ​ មានទីលំនៅភូមិ​ ត្រពាំង​លើក​ ឃុំ​ កណ្តឹង​ ស្រុក​បាទី​ ខេត្ត​តាកែវ​ មុខរបរ​ កម្ម​ករ​រោងចក្រ ​(ឃាត់​ខ្លួន​), ៤.ឈ្មោះ​ វុធ​ សោវន័​ ភេទ​ ប្រុស​ អាយុ​២៧ឆ្នាំ​ មានទីលំនៅភូមិ​ ស្វាយ​ព្រៃ​​ ឃុំ​កណ្តោក​ ស្រុកកណ្តាលស្ទឹង ​ខេត្ត​កណ្ដាល មុខរបរ​កសិករ ​(ឃាត់​ខ្លួន​) និង៥.ឈ្មោះ​ សាន​ ដា​ ភេទ​ប្រុស​ អាយុ​ ២៧ឆ្នាំ​ មានទីលំនៅភូមិ​ព្រែក​អង្គុញ​ ឃុំ​ សៀមរាប​ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​មុខ​របរ​ កម្ម​ករ​សំណង់​ (ឃាត់​ខ្លួន​)។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៍សថ្លា​សង្ស័យ​សារធាតុ​ញៀន ​(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ (០១មធ្យម​០៥​កញ្ចប់​តូច), ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​០២គ្រឿង​, ទូរសព្ទ​ដៃចំនួន០៣​គ្រឿង​, ម៉ាក ​iPhone 5 ចំនួន​០១គ្រឿង​ (ម៉ាក​ hTC​ ចំនួន​០១​គ្រឿង​និងម៉ាក ​Huawei ចំនួន​០១គ្រឿង)​
សម្ភារៈ​វេចខ្ចប់ និងប្រើប្រាស់​មួយចំនួន​។  

ប៉ូលិសបន្តថា ក្រោយ​ពីទទួលបានព័ត៌មាន​ពីប្រជាពល​រដ្ឋ​ល្អ​ថាមានក្រុមជនសង្ស័យកំពុងធ្វសកម្មភាព។ភ្លាមនោះ​កម្លាំង​ប៉ូលិសប៉ុស្តិ៍​​រដ្ឋ​បាលអំពៅព្រៃ​ សហការ​ជាមួយ​កម្លាំង​ប៉ូលិសផ្នែក​ជំនាញ​ចុះទៅ​ដល់កន្លែង​កើតហេតុ​​  បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាព​ ក៏ធ្វើការសួរនាំ ឆែកឆេររកឃើញថ្នាំញៀន០៦កញ្ចប់នៅក្នុងកញ្ចប់បារីនៅលើ​ផ្ទះ របស់ជនសង្ស័យរួចក៏ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋានតែម្តង​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន០៦កញ្ចប់នេះជារបស់ខ្លួនបានទិញពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកមកឱ្យខ្លួន ដើម្បីចាត់ចែងលក់បន្ត។ 

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​៕


 

adverise with khmeread