adverise with khmeread E1912405 c6ce 4992 9f11 3bbc7c893d66

ឃាត់​បុរស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ជ្រោយចង្វារ​

     ភ្នំពេញ ៖ បុរស​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កាលពី​ល្ងាច​ថ្ងៃទី​២៦​មីនាឆ្នាំ​២០១៦​នៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា បុរស​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ​សង់ ឌី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់​២-​ឈ្មោះ​គង់ រ៉ា តី ភេទ​ប្រុស  អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ជន​ទាំង​០២​នាក់ ស្នាក់នៅ​ភូមិ​ខ្ទរ  សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ ចង្វា​,៣-​ឈ្មោះ​តឿ ចាន់ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នករត់​តុ  ស្នាក់នៅ​ភូមិ​៣ សង្កាត់​- ខណ្ឌ​ជ្រោយចង្វា និង​៤- ឈ្មោះ​សុខ អឺយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​-​ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង , ឃាត់ខ្លួន​នៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វា​, ពីបទ​ប្រើប្រាស់​គ្រឿងញៀន និង​ដកហូត​គ្រឿងញៀន​ប្រភេទ ទឹកកក​ចំនួន​០១​កញ្ចប់ និង​ម៉ូតូ​០២​គ្រឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់