នាយកក្លឹប Spurs គ្រោងលក់ Harry Kane ក្នុងតម្លៃ២០០លានផោនទៅឲ្យក្លឹប Man Utdនៅរដូវក្តៅ

        នាយក​ក្លឹប Spursលោក Daniel Levy នឹង​អនុញ្ញាតឲ្យកីឡាករ Harry Kane ចាកចេញទៅ​កាន់​ក្លឹប Man Utdក្នុង​តម្លៃ​ខ្ពស់​បំផុត​គឺ​២០០​លានផោន ដោយសារតែ​ក្លឹប Spurs មាន​ការ​បារម្ភ​ពីវិបត្តិ​ហិរញ្ញវត្ថុ​និងស្របពេលដែល​ប្រធាន​ក្រុមជម្រើសជាតិ​អង់គ្លេស​រូបនេះចង់ចាកចេញផងដែរ។

        លោក Levy បាន​បញ្ជាក់យ៉ាងច្បាស់​ថា ក្លឹប Spurs នឹ​ងយល់ព្រម​អនុញ្ញាតឲ្យ​ខ្សែប្រយុទ្ធ​ឆ្នើមរូបនេះចាកចេញ​នៅ​រដូវក្តៅ​នេះ។ក្លឹប Spursបារម្ភ​ពីបញ្ហា​ហិរញ្ញវត្ថុ​ដោយ​សារតែ​ស្ថានភាព​ជាប់គាំងនាពេល​បច្ចុប្បន្ន​នេះ ជា​ងក្លឹប​ណាៗទាំង​អស់​នៅ​ក្របខណ្ឌ​ EPL ពីព្រោះ​ពួក​នៅ​បន្ត​ចំណាយ​ប្រាក់ចំនួន​១​ពាន់​លាន​ផោន​លើ​ការសាងសង់ពហុកីឡាដ្ឋានថ្មី​​។

        តាម​ព័ត៌មាន​ថា ក្លឹប​ Spurs ជំពាក់​ប្រាក់​កម្ចីសង់ពហុកីឡាដ្ឋាន​ថ្មី​ដល់​៦៣៧​​លានផោន​និង​ប្រាក់​៨៣​លានផោន​ អំឡុង​រដូវកាល​ផ្ទេរកីឡាករ​។ ប៉ុន្តែគេជឿថា លោក Levy មិន​សប្បាយចិត្ត​នឹង​ការ​អត្ថាធិប្បាយ​​នាពេល​ថ្មីៗ​របស់​ Kane  ដែល​ថា រដូវកាល​ក្របខណ្ឌ EPL គួរតែ​លុបចោល​ទៅ​ ប្រសិនបើ​មិនអាចបញ្ចប់​នៅ​ដំណាច់ខែមិថុនា​។

        ប្រសិនបើ​ដូច្នេះមែននោះ ក្របខណ្ឌ EPL ​នឹង​ត្រូវ​សងប្រាក់​ទៅ​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​សកម្មភាព​ប្រកួតដែល​មាន​ទឹកប្រាក់​រហូត​ដល់​៣៧១​លានផោន។ Kane ក៏បាន​លើក​ឡើង​ផងដែរថា វាដល់ពេល​ដែលត្រូវ​ចាកចេញពី​ក្លឹប Spursហើយ ប្រសិនបើ​ពួកគេ​មិន​អាច​លើក​ពាន​ណាមួយនោះ៕

adverise with khmeread