Man Utdមានប្រៀបក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan

        ក្លឹប Man City​មាន​ប្រៀប​ក្នុង​ការ​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែប្រយុទ្ធ​ Lautaro Martinez របស់​ក្លឹប Inter Milan នៅ​រដូវក្តៅ​នេះហើយក្រុម​របស់​លោក​ Pep Guardiola មាន​បំណង​ពិចារណា​លក្ខខណ្ឌ​ទិញផ្តាច់​៩៧​,៥​លាន​ផោន​នៅ​រដូវក្តៅ​នេះ​ ខណ:ពេលដែលក្លឹប​ Chelsea ​ក៏​កំពុង​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ផងដែរ​ និងស្របពេល​ក្លឹប Real Madrid និង​ក្លឹប Barcelona កំពុងបង្ហាញចំណាប់​អារម្មណ៍​។ 

        ប៉ុន្តែអនុប្រធាន​ក្លឹប Inter Milan លោក Javier Zanetti មាន​ទំនុកចិត្ត​ថា Lautaro នឹង​បន្តនៅ​ជាមួយ​ក្លឹប​នេះ​ទៀត បើទោះបីជា​មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប Barcelona ក៏ដោយ។

        លោក Javier ជឿថា Lautaro នឹង​មិនចាកចេញពី​ក្របខណ្ឌ Serie A ក្នុងពេល​ឆាប់ៗនេះទេ។ លោក​ Javier បាន​និយាយថា “​នៅ​ពេលនេះ យើង​មិន​និយាយអំពី​បញ្ហា​ទីផ្សារ​ផ្ទេរទេ​ ហើយ​រឿង​សំខាន់​នោះគឺសុខភាព”។

        Lautaro ធ្វើ​បាន​ល្អមែនទែននៅ​រដូវកាល​នេះ ហើយ​កីឡាករ​រូបនេះ​រក​បាន​១៦​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​៣១លើក​នៅគ្រប់ក្របខណ្ឌប្រកួត​ទាំង​អស់​៕

adverise with khmeread