Tanguy Ndombele ពិចារណាពីអនាគតជាមួយSpurs

        តាមសេចក្តី​រាយការណ៍​ថា កីឡាករ Tanguy Ndombeleកំពុង​ពិចារណា​ពី​អនាគត​ជាមួយ​ក្លឹប Spursបន្ទាប់ពី​មាន​ភាព​ភ្ញាក់ផ្អើល​នឹង​កម្មវិធី​ហ្វឹកហាត់កាល​ពីសប្តាហ៍​មុនរបស់គ្រូបង្វឹកលោក Jose Mourinho​។

        លោក Mourinho ត្រូវ​បាន​គេថត​ឃើញ​ដាក់​ឲ្យ​ Tanguy, Ryan Sessegnon និងDavinson Sanchez ហ្វឹកហាត់នៅ​ទីសាធារណៈកាលពីថ្ងៃអង្គារ៍។គ្រូបង្វឹក​ក្លឹប Spurs រូបនេះ​បាន​គោះទ្វារ​របស់ Tanguy ហើយបាន​ប្រាប់ឲ្យ​ខ្សែបម្រើ​រូបនេះឲ្យ​ចូល​រួម​ហាត់ប្រាណ​ជាមួយ​លោក។

        កីឡាករ​បារាំង​វ័យ​២២​ឆ្នាំ​រូបនេះ​កម្រ​ចាកចេញពី​ផ្ទះ​របស់​ខ្លួន​ណាស់​ពីរសប្តាហ៍​កន្លងមក​នេះ ដោយសារតែ​ការរឹតត្បិត​ ចំពេល​មាន​វិបត្តិវីរុស​កូរ៉ូណា​។ ប៉ុន្តែ Tanguy បានគោរព​តាម​បញ្ជារបស់​លោក Mourinho និង​ស្លៀកឈុត​កីឡាករ មុន​ពេល​អ្នក​ទាំង​ពីរ​ចូលរួម​រត់ជាមួយ Davinsonនិង Ryan៕

adverise with khmeread