ឃាត់បុរសម្នាក់បើកបរ​ក្រោម​ឥទ្ធិពល​សារធាតុ​ញៀន ​និង​គ្មាន​ប័ណ្ណ​បើកបរ​

កោះកុង ៖​ កម្លាំងប៉ូលិសជំនាញស្រុកគិរីសាគរ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​បើកបរ​ក្រោម​ឥទ្ធិពល​សារធាតុ​ញៀន​ និង​គ្មាន​ប័ណ្ណ​បើកបរ​ កាលពី​ថ្ងៃទី​ ១២ មេសា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥៥នាទីព្រឹក។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហៀ ចាន់នី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ រថយន្តដឹកថ្មក្លាវ៉ែត មានលំនៅ ភូមិក្រាំងធំ ឃុំតាំសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាងមាន ដែកកេះ ចំនួន ០២ដែកកេះ និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន។

បច្ចុប្បន្ន​ ករណីនេះ​កម្លាំង​ប៉ូលិសជំនាញ​​ កំពុង​បំពេញ​សំណុំ​រឿង​ ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់៕

adverise with khmeread