ករណីកូវីដ១៩នៅចិនកើនឡើងខ្ពស់វិញមិនធ្លាប់មានក្នុងរយៈពេល៦សប្តាហ៍

ប្រទេសចិនបានរាយការណ៍ពីចំនួនអ្នកឆ្លងវីរុសថ្មីបំផុតខ្ពស់បំផុតក្នុងរយៈពេលជិត ៦ សប្តាហ៍ ដែលមកពីការកើនឡើងនៃអ្នកដំណើរឆ្លងពីប្រទេសក្រៅ និងជាការគូសបញ្ជាក់នូវការប្រឈមដែលទីក្រុងប៉េកាំងប្រឈមមុខក្នុងការការពារកុំឱ្យមានរលកកូវីដ១៩ជាលើកទី២។

ករណីឆ្លងថ្មីចំនួន ១០៨ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើងពីចំនួន ៩៩ ករណីនៅមួយថ្ងៃមុននេះ និងជាចំនួនខ្ពស់បំផុតចាប់តាំងពីមានករណីចំនួន ១៤៣ ត្រូវបានរាយការណ៍កាលពីថ្ងៃទី ៥ ខែមីនា។

ចំនួនករណីដែលបានបញ្ជាក់នៅចិនដីគោកឥឡូវនេះមានចំនួនសរុប ៨២.១៦០ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងពី ២ គឺសរុបស្មើនឹង ៣.៣៤១ នាក់។

គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃចន្ទនេះថា ករណីថ្មីចំនួន ៩៨ ករណីដែលបាននាំចូលគឺពាក់ព័ន្ធនឹងប្រជាជនដែលចូលប្រទេសចិនមកពីប្រទេសមួយផ្សេងទៀត ដែលជាកំណត់ត្រាថ្មី និងកើនឡើងពីចំនួន ៩៧ ករណីកាលពីមួយថ្ងៃមុននេះ។ ចំនួនករណីមិនចេញរោគសញ្ញាបានធ្លាក់ចុះដល់ ៦១ ពី ៦៣ ករណី៕ ប្រភព៖ Tuoitrenews

adverise with khmeread