ឃាត់ជនបរទេសម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលឃាត់ជនបរទេសម្នាក់ ពីកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល។

ប៉ូលិសនិយាយថា ជនបរទេសឈ្មោះ DARVISHI SEENA ភេទប្រុស អាយុ៣០ឆ្នាំ មានលិខិតឆ្លងដែនជនជាតិកាណាដា ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូកាសាមេឌៀ បន្ទប់លេខB1901 ជាន់ទី១៩ ផ្លូវបេតុង ក្រុម៧៨ ភូម១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  

បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យបានធ្វើការសាកសួរដឹងថា ជននេះចេញ-ចូលមកព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក លើកចុងក្រោយនៅថ្ងៃទី២២ កុម្ភៈ ២០២០ (លិខិតឆ្លងដែនផុតទិដ្ឋាការស្នាក់នៅថ្ងៃទី២៤.០៨.២០២០) តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ។

ប៉ូលិសបន្តថា នៅថ្ងៃទី០៩ មេសា ឆ្នាំ២០២០ កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន បានឃាត់ខ្លួនជនបរទេស ឈ្មោះ DARVISHI SEENA ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខAJ861793 ជនជាតិកាណាដា នៅចំណុចខុនដូកាសាមេឌៀ បន្ទប់លេខB1901 ជាន់ទី១៩ ផ្លូវបេតុង ក្រុម៧៨ ភូម១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មានសារធាតុញៀន) ទៅសាកសួរ។

បន្ទាប់មកបានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្នកម្លាំងការិយាល័យកំពុងសាកសួរនិងអនុវត្តនីតិវិធីបន្ត៕


 

adverise with khmeread