ញាក់សាច់! កាំភ្លើងស៊ីបស៊េរីថ្មីរបស់រុស្ស៊ីតម្លៃប្រហែល Lexus មួយគ្រឿង តែបើបាញ់ពីចម្ងាយ ៣ គីឡូម៉ែត្រវិញ មិនឱ្យខុសគោលដៅ!

កាំភ្លើងស៊េរីថ្មីរបស់រុស្ស៊ី ដែលគេអះអាងថាជាកាំភ្លើងស៊ីបសាហាវបំផុតលើលោក ត្រូវបានចាត់ទុកជា "អ្នកផ្លាស់ប្តូរស្ថានការណ៍" ក្នុងឧស្សាហកម្មសព្វាវុធ។ 

កាំភ្លើងស៊ីបឈ្មោះ Lobaev Arms SVLK-14S អាចបាញ់សម្លាប់មនុស្សបានចម្ងាយដល់ទៅ ៣ គីឡូម៉ែត្រដោយមិនឱ្យខុសគោលដៅ។ 

កាំភ្លើងនេះមានតម្លៃជាង ៣៧.០០០ ដុល្លារ មានទម្ងន់ ១០ គីឡូក្រាម និង អាចបាញ់ម្តងបាន១គ្រាប់ ព្រោះតែការកន្ត្រាក់ខ្លាំងរបស់វា។ 

យោងតាមកាសែត The Mirror កាំភ្លើងនេះត្រូវគេនិយាយថាបាញ់ច្បាស់ចំគោលដៅរហូតដល់ចម្ងាយ ៣.០០០ ម៉ែត្រ ពោលគឺមានសមត្ថភាពខ្ពស់ជាងទ្វេដងធៀបនឹងកាំភ្លើងស៊ីបអង់គ្លេស L115A3 ដែលអាចបាញ់បានតែ ១.៥០០ ម៉ែត្រ។

កាំភ្លើងនេះបាញ់គ្រាប់ប្រភេទ Cheyenne Tactical ទំហំ ៤០៨ អ៊ីញនៅល្បឿន ៩០០ ម៉ែត្រក្នុងមួយវិនាទី ដែលលឿនជាងល្បឿនសំឡេងដល់ទៅ ៣ ដងឯណោះ៕ ប្រភព៖ Daily Mail

 

adverise with khmeread