adverise with khmeread 2

ស្ងាត់​អតិថិជន​? សាកល្បង​វិធី​ផ្លូវ​ងងឹត​មួយ​នេះ​ល៎​មើល​!

    ​កញ្ចក់​តែងតែ​ធ្វើឱ្យ​អ្វីៗ​មាន​ពីរ​ជានិច្ច ដោយសារតែ​វា​អាច​មើល​ឆ្លុះ​។ ដូច្នេះ សូម​សួរ​ខ្លួនឯង​ថា​តើ​លោកអ្នក​ចង់បាន​អ្វី​ទ្វេដង​? តើ​លោកអ្នក​ចង់បាន​សុភមង្គល​ទ្វេដង​? ឬមួយ​លោកអ្នក​ចង់ឱ្យ​ការលក់ដូរ​ដាច់​ខ្លាំង​ទ្វេដង​? ចង់បាន​អតិថិជន​ច្រើន​? ឬ​ចង់បាន​គ្រឿងអលង្ការ​ទ្វេដង​? លោកអ្នក​អាច​ប្រើ​កញ្ចក់​ដើម្បី​បង្កើន​របស់​ទាំងអស់នោះ​។

​    ​បើ​មិន​ជឿ លោកអ្នក​អាច​សួរ​អ្នក​រចនា​ម៉ូត​ខាង​ក្នុងផ្ទះ ថា​តើ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ក្នុងផ្ទះ​មើលទៅ​ធំ​ទូលាយ​? ចម្លើយ​ទីមួយ​របស់​ពួកគេ​គឺ​ដាក់​កញ្ចក់​។ នេះ​គឺ​ដោយសារ​កញ្ចក់​ជួយ​បង្កើន​អារម្មណ៍​ឱ្យ​គិតថា​មាន​ផ្នែក​ទូលាយ​ច្រើន​នៅក្នុង​ផ្ទះ​។

​    ​ក្នុង​ហាង​លក់ដូរ​ក៏​ដូចគ្នា​។ លោកអ្នក​អាច​សួរ​គ្រូ​ហុងស៊ុយ​ថា​តើ​ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​លក់ដាច់ រកលុយ​បាន​ច្រើន ឬ​ធ្វើឱ្យ​អាជីវកម្ម​រីកចម្រើន​ទៅមុខ​ខ្លាំង​? គ្រូ​ហុងស៊ុយ​ភ្លាមនោះ​ច្បាស់​ជា​ឆ្លើយថា ប្រើ​កញ្ចក់​ជាក់​ជាមិនខាន​។ ជាក់ស្តែង​ប្រសិនបើ​លោកអ្នក​ចង់​បង្កើន​ការលក់ដូរ​ឱ្យដាច់​រឹតតែ​ខ្លាំង សូម​យក​កញ្ចក់​ដាក់ឱ្យ​ឆ្លុះ​ចំ​កន្លែង​ដាក់​លុយ​។ ធ្វើបែបនេះ​គឺ​តំណាងឱ្យ​ការបង្កើន​ចំនួន​ប្រាក់​ក្នុង​ហិប ក៏ដូចជា​បង្កើន​ការលក់ដូរ​ឱ្យដាច់​រឹតតែ​ខ្លាំង​ផងដែរ​។

​    ​លោកអ្នក​ក៏​អាចដាក់​កញ្ចក់​នៅ​កម្រាល​ឥដ្ឋ ឬ​លើ​ពិ​ដាន​នៅ​មាត់​ផ្លូវ​ចូល​ហាង​ដើម្បី​បង្កើន​ចំនួន​អតិថិជន​។ ហើយ​វា​នឹង​ជួយ​បង្កើន​ចំនួន​អតិថិជន​ថ្មីៗ​ឱ្យ​ចូលមក​ហាង​ថ្មី​របស់លោក​អ្នក​ជាក់​ជាមិនខាន​។ ការដាក់​កញ្ចក់​ឱ្យ​ឆ្លុះ​ចំ​ផលិតផល​ក៏​នឹង​ជួយ​បង្កើន​ការចាប់អារម្មណ៍​របស់​អតិថិជន​មកលើ​ផលិតផល​របស់លោក​អ្នក​ផងដែរ​៕

adverise with khmeread
ប្រភព៖ គន្លឹះ​ហុងស៊ុយ​

អ្នកនឹងចូលចិត្ត

មតិយោបល់