ឃាត់ក្មេងស្រី២នាក់ យកថ្នាំញៀនទៅឱ្យអ្នកទោសក្នុងគុក

ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលា២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈយកថ្នាំញៀនទៅឱ្យអ្នកទោសក្នុងពន្ធនាគារកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ និង៤០នាទីល្ងាច ត្រង់ចំណុចពន្ធនាគាររាជធានីភ្នំពេញ (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ អ.ធ.ត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិដើមអំពិល សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និង ២-ឈ្មោះ ស. ច.គ.ណ. ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិដើមអំពិល សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ថង់តូច, ទូរស័ព្ទដៃចំនួន០២គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ និង៤០នាទីល្ងាច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅចំណុច (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ថាមានជនសង្ស័យ២នាក់ គឺឈ្មោះ អ.ធ.ត​ និង​ឈ្មោះ ស.ច.គ.ណ បានយកក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅឱ្យអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។

ពេលនោះក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ បានធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ថង់តូច ហើយក៏បានឃាត់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រៃវែង ហើយបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់៕


 

adverise with khmeread