Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាលCovid-19 នៅកម្ពុជា

[១៤ មេសា ២០២០] ភ្នំពេញ - ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីតបានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់់ប្រចំាថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។

ក្រុមហ៊ុន Unileverបានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន: អនាម័យការថែរក្សាគេហដ្ឋានការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធនិងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។

ក្រុមហ៊ុន Unileverរួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Visoជូនដល់ឯកឧត្តមសាស្រ្តាចារ្យម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងនាថ្ងៃទី ៦ ខែមេសា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន Unilever។

ក្រុមហ៊ុន Unileverក៏បានសម្តែងការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាព។ 

ក្រុមហ៊ុនគឺជាសមាជិកមួយជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួនការលាងដៃឱ្យបានត្រឹមត្រូវនិងបរិភោគអាហារដែលមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានានូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវផលិតផល Unileverសំខាន់ៗដូចជាអនាម័យការថែរក្សាគេហដ្ឋានការថែរក្សាផ្ទាល់ខ្លួន និងអាហារ។

កាលពីខែមីនា Unileverបានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកនិងថ្នាក់ជាតិនៃជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។


 

adverise with khmeread
PR