ឡានធំចុះពីលើស្ពានបែក បំពង់ទុយោខ្យល់គាំងម៉ាស៊ីនមិនដំណើរការជ្រុលបុករង្វង់មូលខ្ទេចខ្ទី

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនឹងរង្វង់មូលព្រែកតាមាក់កើតឡើង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦ព្រលប់នៅចំណុចចំណុចរង្វង់មូលព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល សំណាងល្អពុំមានមនុស្សរងរបួសឡើយ។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ធុនដឹកទំនិញពណ៌សពាក់ស្លាកលេខភ្នំពេញ 3C-7513 បើកបរដោយឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើបានបែកបំពង់ទុយោខ្យល់ស្របពេលនោះរថយន្តនោះបានចុះពីលើស្ពានមកត្រើយខាងកើតបណ្ដាលឱ្យរេចង្កូតមកបុកនឹងរង្វង់មូលគល់ស្ពានព្រែកតាមាក់ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល តែម្តង។ 

អ្នកបើកបរនិងអ្នករួមដំណើរមិនបណ្ដាលឱ្យមានរងរបួសធ្ងន់ធ្ងរទេ។ អ្នករួមដំណើរឈ្មោះឆាយ ឈឿងភេទប្រុសអាយុ៣៥ ឆ្នាំនៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារខេត្តព្រៃវែង។ ខូចខាតសម្ភារៈ ១.បណ្ដាលឲ្យបាក់កនាគចំនួន០១ (ដែលធ្វើអំពីថ្មម៉ាប) និង២.បណ្ដាលឱ្យបាក់ខឿនរង្វង់បីថ្នាក់ធ្វើឱ្យប្រេះ និងបាក់បែក។

ប៉ូលិសបន្តថា ដំបូងមានរថយន្តមួយគ្រឿងខាងលើបានបើកបរក្នុងទិសដៅពីលិចទៅកើតពេលបើកចុះពីចំណោតស្ពានមកត្រើយខាងកើតស្រប, ពេលនោះស្រាប់តែរថយន្តខាងលើបានផ្ទុះបំពង់ទុយោខ្យល់ធ្វើឱ្យរថយន្តមិនដំណើរការហើយក៏រេចង្កូតមកបុករង្វង់មូលបណ្ដាលឱ្យខូចខាតតែមិនបណ្ដាលឱ្យប៉ះពាល់អាយុជីវិតមនុស្សឡើយ។ ប៉ូលិសបានសន្និដ្ឋានថាបអ្នកបើកបររថយន្តបង្កហេតុខាងលើបើកបរក្នុងល្បឿនលឿន ខ្ចីខ្ជាខ្វះការប្រុងប្រយ័ត្ន៕


 

adverise with khmeread