អធិការរងប៉ូលិសឥណ្ឌាម្នាក់ ដែលគេវាយដាច់ដៃព្រោះយករំពាត់វាយអ្នកល្មើសច្បាប់បិទប្រទេស ត្រូវបានវេជ្ជបណ្ឌិតជួយតភ្ជាប់ដៃបានវិញហើយ

ក្រុមវេជ្ជបណ្ឌិតបានតភ្ជាប់ដៃប៉ូលិសឥណ្ឌាមួយរូប ដែលត្រូវបានគេវាយប្រហារ ខណៈពេលដែលកំពុងអនុវត្តច្បាប់បិទប្រទេសតឹងរ៉ឹងនៅក្នុងរដ្ឋពុនចាប។ នេះយោងតាម BBC សរសេរកាលពីថ្ងៃទី១៣មេសា។

ការវាយប្រហារដ៏គួរឱ្យតក់ស្លុតនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅស្រុក Patiala។ អធិការរងជាជនរងគ្រោះឈ្មោះ Harjeet Singh កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានមនុស្សចំនួន ១១នាក់ដែលមកពីនិកាយសាសនា Nihang Sikh ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារនេះ។

រដ្ឋឥណ្ឌាទាំងអស់ស្ថិតនៅក្រោមកំហិតនៅដាច់ដោយឡែកពីគ្នារហូតដល់ថ្ងៃទី១៥ ខែមេសា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា។

ក្រុមគ្រូពេទ្យបាននិយាយថា ការវះកាត់នេះមានលក្ខណៈស្មុគស្មាញ និងពិបាក ប៉ុន្តែអធិការរងលោក Singh ទំនងជាអាចជាសះស្បើយឡើងវិញ៕ ប្រភព៖ BBC 

adverise with khmeread