ឥណ្ឌូនេស៊ីប្រើខ្មោចលងមនុស្សដើម្បីកុំឱ្យចេញដើរប្រសាចក្រែងលោឆ្លងកូវីដ១៩

"ខ្មោច" រុំនៅក្នុងក្រណាត់ ត្រូវបានគេដាក់ពង្រាយនៅតាមផ្លូវនៃសង្កាត់មួយនៃទីក្រុង Surakarta ក្នុងខេត្តជ្វា ប្រទេសឥណ្ឌូណាស៊ី ដើម្បីព្យាយាមបន្លាចមនុស្សឱ្យពួកគេពួនសម្ងំនៅក្នុងផ្ទះ។ នេះបើយោងតាមវេបសាយ CNN ចេញផ្សាយនៅថ្ងៃនេះ។

"Pocong" ឬ "Pochong" គឺជាខ្មោច ដែលគេស្គាល់នៅក្នុងរឿងព្រេងក្នុងតំបន់ សម្រាប់ការបញ្ចុះសពខ្មោចចងអាឃាត ដែលមានពាក់ក្រណាត់សបញ្ចុះសព ដែលចងពីក្បាលរហូតដល់ចុងជើង។

ក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងភូមិ Kepuh សង្កាត់ Sukoharjo បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ខ្មោចទាំងនេះត្រូវបានដាក់ "ជាការល្បាតភ្ញាក់ផ្អើល" រៀងរាល់ពីរបីថ្ងៃម្តងចាប់តាំងពីដើមខែមេសា បើទោះពីដំបូងផែនការនេះទទួលផលមិនសមប្រកបនៅពេលពួកវាបានក្លាយជាចំណាប់អារម្មណ៍ដ៏ខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងនាំឱ្យមនុស្សច្រើនឡើងចេញពីផ្ទះដើម្បីមើលខ្មោចទាំងនេះក៏ដោយ។

ប្រធានក្រុមអ្នកស្ម័គ្រចិត្តយុវជនលោក Anjar Pancaningtyas បាននិយាយថា "ដំបូង យើងចង់មានភាពខុសប្លែកពីគេ។ ទីពីរ ដើម្បីបង្កើតឥទ្ធិពលរារាំងពីព្រោះ Pocong គឺគួរឱ្យខ្លាចព្រឺព្រួចបំផុត"។

គាត់បានបន្ថែមថា "ចាប់តាំងពីយើងបានរៀបចំការបិទផ្លូវតាមវិធីយកខ្មោច Pocong បន្លាចមក បរិយាកាសក្នុងភូមិកាន់តែសហការដើម្បីនាំគ្នានៅក្នុងផ្ទះ"៕ ប្រភព៖ CNN 


 

adverise with khmeread