អ្នកចាំទី Andre Onanaមិនបដិសេធឱកាសវិលត្រឡប់ទៅក្លឹប Barcelona

        អ្នក​ចាំទី Andre Onanaមិន​បដិសេធ​ឱកាស​វិលត្រឡប់ទៅ​ក្លឹប Barcelona វិញទេ​ បើទោះបីជា​ក្លឹប PSG និង​ក្លឹប Chelsea កំពុងចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង​ក៏ដោយ។

        អ្នកចាំទីរូបនេះបាន​ឆ្លង​កាត់​ថ្នាល​យុវជន​របស់​ក្លឹប Barcelona ប៉ុន្តែ​បាន​បដិសេធ​ឱកាស​លេងឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​កាល​ពីរដូវក្តៅ​ឆ្នាំមុន។ ទោះបីជាយ៉ាងណា គេជឿថា អ្នក​ចាំទី​វ័យ​២៤​ឆ្នាំ​របស់​ក្លឹប Ajax រូបនេះ​​រង់ចាំ​ឱកាស​វិលត្រឡប់​ទៅ​កាន់អតីត​ក្លឹប​របស់ខ្លួន​វិញ​ដោយសារតែ​នៅ​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយប្រធាន​ក្លឹប​ Barcelona ​លោក Josep Maria Bartomeu និង​គ្រូបង្វឹក​ចាស់ៗនៅទីនោះ។

        Onana បាន​និយាយថា “​វាពិបាក​និយាយពីព្រោះ​ជាមួយ​ក្លឹប Barcelona ខ្ញុំ​នៅ​តែ​មាន​ទំនាក់ទំនងល្អ​ជាមួយ​ប្រធាន​ក្លឹប​ និង​គ្រូបង្វឹក។ ដូចខ្ញុំ​បាន​និយាយ​ពីមុនចឹង Barcaគឺជាផ្ទះ​របស់ខ្ញុំ។ ប្រសិនបើ​ខ្ញុំ​ត្រូវ​ត្រឡប់ទៅ​វិញ ខ្ញុំ​នឹង​ត្រឡប់ទៅវិញភ្លាម។ ប៉ុន្តែ​ថ្ងៃនេះ យើងនៅ​ឆ្ងាយ​ពីគ្នា។ ខ្ញុំគឺជា​អ្នក​ចាំទី​របស់​ក្លឹប Ajax ហើយ​នឹង​រង់ចាំមើល​អ្វីនឹង​កើត​ឡើង​នៅដំណាច់​រដូវកាល​នេះ”៕

adverise with khmeread