Liverpool គ្រោងដាក់សំណើផ្ទេរ KylianMbappe ប្រសិនបើពួកគេបាត់បង់ Sadio Mane

        កីឡាករKylianMbappeបានក្លាយជា​គោល​ដៅ​​ក្លឹប Liverpool ប្រសិនបើ​ក្លឹបនេះ​បាត់​បង់​កីឡាករ Sadio Mane ទៅ​ក្លឹប Real Madrid នៅ​រដូវក្តៅ​នេះ​។

        ក្លឹប​Real Madrid បានបង្ហាញចំណាប់អារម្មណ៍លើ​ Mane​ក្នុងកិច្ច​ព្រមព្រៀង​មួយដែល​មាន​តម្លៃ​១៥០​លានផោន​ ខណៈ​ពេល​កីឡាករ Zinedine Zidane ចង់​ពង្រឹងក្រុម​របស់​លោក។

        ក្លឹប Liverpool យល់​ព្រម​ប្រាក់ឈ្នួលថ្មី ​១៥០.០០០​ផោន​ក្នុងមួយ​សប្តាហ៍​រហូត​ដល់​ឆ្នាំ​២០២៣ ត្រឹម​តែ​១៨​ខែ​មុន ប៉ុន្តែ​ការចរចា​ក្រៅ​ផ្លូវ​ការ​រវាងក្លឹប Real Madrid និង​តំណាងរបស់​ ​ខ្សែបម្រើ​ស្លាបសញ្ជាតិ​សេណេហ្គាល់រូបនេះត្រូវ​បាន​រៀប​ចំរួច​ហើយ​។

        ចាប់តាំង​ផ្ទេរមកពី​ក្លឹប​ Southampton ក្នុងតម្លៃ​៣៤លាន​ផោន​កាល​ពី​ឆ្នាំ​២០១៦ Mane រកបាន​៧៧​គ្រាប់​ក្នុងការ​បង្ហាញ​មុខ​១៦១​ប្រកួតសម្រាប់ក្រុម Liverpool​ ដោយ​លេងនៅ​តំបន់​ប្រយុទ្ធ​ដៃគូ​ជាមួយ​កីឡាករ Roberto Firminoនិង​ Mohamed Salah ។

        ស្របពេលជាមួយ​គ្នា​នោះដែរ Mbappe គឺស្ថិតក្នុងចំណោម​កីឡាករ​វ័យ​ក្មេង​និង​មានទេពកោសល្យផងដែរ។ ​ក្នុង​វ័យ​២១​ឆ្នាំ កីឡាករ​រូបនេះ​បាន​លើកពាន​វើលខាប់​ជាមួយក្រុម​ជម្រើស​បារាំង​កាលពីឆ្នាំ​២០១៨​ និង​លើកពាន​ជើងឯក​លីក​នៅ​បារាំង​បីលើក​ជាមួយ​ក្រុម​ Monaco ១លើក​និង​២លើកជាមួយ​ក្រុម PSG ផងដែរ៕

adverise with khmeread