adverise with khmeread 8489823907 2d34da469d b

ឈឺក្បាល​ធេងធោង​នៅតែ​មិន​បាត់​ក្រោយ​ផឹក​ស្រវឹង​? សាក​ផឹក​ភេ​ជ្ជៈ​នេះ​ល៎​មើល​!

    ​កាហ្វេ​នឹង​កាន់តែ​ធ្វើឱ្យ​លោកអ្នក​ខ្សោះ​ជាតិ​ទឹក បន្ទាប់ពី​ផឹក​ស្រវឹង​ជោគ​អស់​មួយ​យប់ ដូច្នេះ​សូម​ងាក​មក​ផឹក​ទឹកតែ​ក្តៅ​មួយ​ប្រភេទ​នេះ​ជំនួស​វិញ ពេល​ងើប​មក​មាន​អារម្មណ៍​ឈឺក្បាល​ធេងធោង​អត់​បាត់​។ តែ​ទឹក​ខ្ញី​ផ្តល់នូវ​អត្ថប្រយោជន៍​ប្រឆាំង​ការ​ហើម​រលាក និង​ប្រឆាំង​ការ​ក្អួតចង្អោរ ជាហេតុ​ជួយ​លោកអ្នក​កម្ចាត់​ការឈឺ​ក្បាល​ធេងធោង និង​ការឈឺ​ក្រពះ​។

​    ​* គ្រៀង​ផ្សំ​
​    ​- ទឹក ២ កែវ (០,៥ លីត្រ​)
​    ​- ទឹកក្រូច​ឆ្មា​ស្រស់ ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ខ្ញី​កិន​ស្រស់ៗ ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​១. កិន​ខ្ញី​ឱ្យ​ម៉ដ្ឋ ឬ​ហាន់​ជា​ចំណិត​ស្តើងៗ​បំផុត​។ ប្រសិនបើ​ហាន់​ស្តើងៗ សូម​បន្ថែម​ខ្ញី​មួយ​ស្លាបព្រា​បាយ​ទៀត​។​
​    ​២. យក​ទឹក​២​កែវ (០,៥ លីត្រ​) ទៅ​ដាំ​ឱ្យ​ពុះ​។ យក​ខ្ញី​ដាក់ចូល បន្ទាប់ពី​ទឹក​ពុះ ដក​វា​ចេញពី​ចង្ក្រាន​។
​    ​៣. ទុក​ទឹក​ខ្ញី​ចោល ១០ នាទី បន្ទាប់មក​ស្រឹ​ត​កាក​ខ្ញី​បោះចោល​។ រួច​សឹម​ដាក់​ទឹកក្រូច​ឆ្មា និង​ទឹកឃ្មុំ​ចូល បន្ទាប់មក​ផឹក​វា ហើយ​មួយសន្ទុះ​ក្រោយ​លោកអ្នក​នឹង​អាច​ងើប​ទៅធ្វើ​ការ​ទាំង​ស្រស់ស្រាយ​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់