Frank Lampard ចង់បានលទ្ធផលល្អពីក្រុម Chelsea បន្ថែមទៀត

        គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard បាន​និយាយថា លោក​សប្បាយចិត្ត​ ប៉ុន្តែ​ចង់​បាន​លទ្ធផល​ល្អបន្ថែមទៀត​ពី​ក្រុម​ Chelsea​ ។បច្ចុប្បន្ន​ ក្លឹប Chelsea ​ឈរនៅលេខរៀងទី​៤នៅលើ​តារាងពិន្ទុ​ក្របខណ្ឌ EPL ប៉ុន្តែ​ទម្រង់លេង​មិនស៊ីសង្វាក់គ្នា​​ធ្វើ​ឲ្យ​ពួកគេ​ចាញ់​ក្រុម​នាំមុខ​ Liverpool រហូតដល់ 34 ពិន្ទុ​ មុនពេលសកម្មភាព​បាល់ទាត់ទាំង​អស់​ត្រូវ​បាន​ផ្អាក​ ដោយ​សារតែ​ការ​រីករាលដាលនៃ​វីរុស​កូរ៉ូណា។ 

        រដូវកាល​នេះ គឺជា​ពេលវេលាអន្តរកាល​សម្រាប់​ក្លឹប​​ Chelsea បន្ទាប់ពី​ការ​លក់​ចេញ​កីឡាករ​ឆ្នើម​ Eden Hazard ទៅ​ឲ្យ​ក្លឹប Real Madrid ស្របពេល​នៅ​បន្ត​ប្រើប្រាស់​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ដូចជា​ Tammy Abraham, Mason Mount និង FikayoTomori និង​ Reece James ។​

        ក្នុង​បទសម្ភាស​ជាមួយ​បណ្តាញព័ត៌មាន Sky Sports ជុំវិញ​ថា តើ​លោក​មាន​អារម្មណ៍​បែប​ណាចំពោះ​រដូវកាល​ដំបូងនៅ​ពហុកីឡាដ្ឋាន Stamford Bridge។លោក Lamprd បាន​សរសេរថា “​ខ្ញុំតែង​តែជា​មនុស្សទី១ ដែល​រិះគន់​ខ្លួន​ឯង ចូរក្រឡេក​មើល​អ្វីដែល​យើង​អាច​ធ្វើ​បាន​ល្អជាងនេះ។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អជាងនេះ​។ ខ្ញុំពិតជា​រីករាយ​ជាមួយ​នឹង​តំណែង​ទី​៤​ ពីព្រោះវាតែងតែមានការ​ប្រកួត​ប្រជែងឬជាឆ្នាំដ៏លំបាកក្នុងការ​​ប្រជែង​យកតំណែង​នេះ​ ហើយ​យើង​អាច​ធ្វើ​បាន”៕

adverise with khmeread